អេសាយ 61
61
ដំណឹងល្អស្តីអំពីការសង្គ្រោះ
1ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ
ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ
ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ
ព្រះអង្គបានចាត់ខ្ញុំឲ្យមក
ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង
និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ
ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
2ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ
ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ
និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក
ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
3ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក
នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ
ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ
ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ
ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់
ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត
គឺជាដើមដែលព្រះយេហូវ៉ាបានដាំ
មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
4គេនឹងសង់អស់ទាំងទីក្រុង ដែលខូចបង់ពីដើមឡើងវិញ
ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី
គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់
និងទីកន្លែងដែលចោលស្ងាត់ជាច្រើនជំនាន់នោះឡើងវិញ។
5គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យអ្នក
មនុស្សប្រទេសក្រៅនឹងភ្ជួររាស់
ហើយថែរក្សាចម្ការទំពាំងបាយជូរឲ្យអ្នក។
6តែអ្នករាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា
មនុស្សទាំងឡាយនឹងហៅអ្នករាល់គ្នា
ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា
អ្នករាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍
ហើយមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ។
7អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ
ជំនួសសេចក្ដីខ្មាសរបស់អ្នក
ហើយមានសេចក្ដីរីករាយ
ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស
ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក
ហើយមានអំណរនៅអស់កល្បជានិច្ច។
8ដ្បិតយើងគឺព្រះយេហូវ៉ា
យើងស្រឡាញ់សេចក្ដីយុត្តិធម៌
យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត
យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត
ហើយយើងនឹងតាំងសេចក្ដីសញ្ញា
ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។
9គេនឹងស្គាល់ពូជពង្សរបស់អ្នក
នៅកណ្ដាលអស់ទាំងសាសន៍
ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ
អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា
អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។
10ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា
ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ
ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ
ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ
ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត
ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ
ហើយដូចជាប្រពន្ធថ្មោងថ្មី
ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
11ដ្បិតដែលដីធ្វើឲ្យចេញពន្លក
ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ
ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា
នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត
និងសេចក្ដីសរសើរបានលេចឡើង
នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។
Currently Selected:
អេសាយ 61: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
អេសាយ 61
61
ដំណឹងល្អស្តីអំពីការសង្គ្រោះ
1ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ
ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ
ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ
ព្រះអង្គបានចាត់ខ្ញុំឲ្យមក
ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង
និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ
ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
2ព្រមទាំងប្រកាសប្រាប់ពីឆ្នាំ
ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យ
និងពីថ្ងៃដែលព្រះនៃយើងខ្ញុំនឹងសងសឹក
ហើយឲ្យកម្សាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
3ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក
នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ
ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ
ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ
ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់
ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត
គឺជាដើមដែលព្រះយេហូវ៉ាបានដាំ
មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
4គេនឹងសង់អស់ទាំងទីក្រុង ដែលខូចបង់ពីដើមឡើងវិញ
ហើយរៀបកន្លែងចោលស្ងាត់ពីកាលមុនឡើងជាថ្មី
គេនឹងជួសជុលអស់ទាំងទីក្រុងដែលខូចបង់
និងទីកន្លែងដែលចោលស្ងាត់ជាច្រើនជំនាន់នោះឡើងវិញ។
5គ្រានោះ ពួកសាសន៍ដទៃនឹងឃ្វាលហ្វូងសត្វឲ្យអ្នក
មនុស្សប្រទេសក្រៅនឹងភ្ជួររាស់
ហើយថែរក្សាចម្ការទំពាំងបាយជូរឲ្យអ្នក។
6តែអ្នករាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា
មនុស្សទាំងឡាយនឹងហៅអ្នករាល់គ្នា
ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា
អ្នករាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍
ហើយមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ។
7អ្នករាល់គ្នានឹងបានចំណែកមួយជាពីរ
ជំនួសសេចក្ដីខ្មាសរបស់អ្នក
ហើយមានសេចក្ដីរីករាយ
ដោយចំណែកដែលខ្លួនទទួលជំនួសសេចក្ដីអាប់យស
ដូច្នេះ អ្នកនឹងបានពីរចំណែកនៅក្នុងស្រុករបស់អ្នក
ហើយមានអំណរនៅអស់កល្បជានិច្ច។
8ដ្បិតយើងគឺព្រះយេហូវ៉ា
យើងស្រឡាញ់សេចក្ដីយុត្តិធម៌
យើងស្អប់ការលួចប្លន់ និងអំពើទុច្ចរិត
យើងនឹងឲ្យរង្វាន់ដល់អ្នកដោយសេចក្ដីពិត
ហើយយើងនឹងតាំងសេចក្ដីសញ្ញា
ដ៏នៅអស់កល្បជានិច្ចជាមួយអ្នក។
9គេនឹងស្គាល់ពូជពង្សរបស់អ្នក
នៅកណ្ដាលអស់ទាំងសាសន៍
ហើយកូនចៅរបស់អ្នក នៅកណ្ដាលជនជាតិទាំងឡាយ
អស់អ្នកណាដែលឃើញអ្នកនឹងទទួលស្គាល់ថា
អ្នកជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរ។
10ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា
ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ
ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ
ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ
ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត
ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ
ហើយដូចជាប្រពន្ធថ្មោងថ្មី
ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
11ដ្បិតដែលដីធ្វើឲ្យចេញពន្លក
ហើយសួនច្បារបណ្ដាលឲ្យពូជផ្សេងៗ
ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា
នោះព្រះអម្ចាស់យេហូវ៉ា ព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិត
និងសេចក្ដីសរសើរបានលេចឡើង
នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies