យេរេមា 14
14
ព្រះបន្ទូលនៅគ្រារាំងស្ងួត
1នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរគ្រារាំងស្ងួត៖
2ពួកយូដាសោយសោក
ហើយទ្វារក្រុងក៏ថយកម្លាំង
គេអង្គុយនៅដីដោយចិត្តព្រួយ
ហើយសម្រែកនៃក្រុងយេរូសាឡិមក៏ឮឡើង។
3ពួកអ្នកធំរបស់គេចាត់អ្នកបម្រើឲ្យទៅរកទឹក
គេក៏ទៅដល់ស្រះទាំងប៉ុន្មាន តែរកទឹកគ្មានសោះ
គេត្រឡប់ទៅវិញដោយក្អមទទេ គេត្រូវខ្មាស
ហើយជ្រប់មុខ ក៏ឃ្លុំក្បាល
4ពីព្រោះដីបែកក្រហែង
ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ
ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេឃ្លុំក្បាលដែរ។
5ទាំងក្តាន់ញីនៅវាលក៏ទម្លាក់កូន
រួចទុកចោល ព្រោះគ្មានស្មៅ។
6លាព្រៃក៏ឈរនៅលើទីទួល វាដង្ហក់ដូចជាចចក
ភ្នែកវាស្រវាំង ដោយព្រោះគ្មានស្មៅសោះ។
7ឱព្រះយេហូវ៉ាអើយ ទោះបើអំពើទុច្ចរិតរបស់យើងខ្ញុំ
ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំក៏ដោយ
តែសូមព្រះអង្គប្រោសមេត្តាដោយយល់ដល់ព្រះនាមព្រះអង្គ
ដ្បិតការរាថយរបស់យើងខ្ញុំ នោះច្រើនណាស់
យើងខ្ញុំបានធ្វើបាបនឹងទ្រង់។
8ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល
ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ
ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក
ហើយដូចជាអ្នកដំណើរ
ដែលឈប់សំណាក់តែមួយយប់ដូច្នេះ?
9ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាមនុស្សស្រឡាំងកាំង
គឺដូចជាមនុស្សខ្លាំងពូកែ
ដែលពុំអាចនឹងជួយសង្គ្រោះបាន?
ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គគង់កណ្ដាលយើងខ្ញុំរាល់គ្នា
ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមព្រះអង្គដែរ
សូមកុំលះចោលយើងខ្ញុំឡើយ។
10ព្រះយេហូវ៉ាមានព្រះបន្ទូលពីជនជាតិនេះដូច្នេះថា៖
គេចូលចិត្តដើរសាត់ព្រាត់
គេមិនបានឃាត់ជើងគេឡើយ
ហេតុនោះ ព្រះយេហូវ៉ាក៏មិនព្រមទទួលគេដែរ
ក្នុងពេលឥឡូវនេះ ព្រះអង្គកំពុងតែនឹកចាំ
ពីអំពើទុច្ចរិតរបស់គេ ហើយនឹងធ្វើទោស
ដល់គេជាពិតប្រាកដ។
11ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ កុំអធិស្ឋានសូមសេចក្ដីល្អឲ្យជនជាតិនេះឡើយ។ 12កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។
ព្រះមិនទទួលស្គាល់ពួកហោរាកុហក
13ពេលនោះ ខ្ញុំទូលថា៖ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា អ្នករាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវអំណត់ដែរ គឺយើងនឹងឲ្យអ្នករាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត។ 14ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។ 15ដូច្នេះ ឯពួកហោរាដែលថ្លែងទំនាយដោយនូវឈ្មោះយើង ដោយយើងមិនបានចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងអំណត់មិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរានោះថា៖ គេនឹងត្រូវវិនាស ដោយសារដាវ និងអំណត់នោះឯង 16ហើយពួកជនដែលគេបានថ្លែងទំនាយប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះអំណត់ និងដាវដែរ ឥតមានអ្នកណានឹងបញ្ចុះសពគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ព្រោះយើងនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ។
17អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖
សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ
ឥតឈប់ឈរឡើយ
ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី
ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទម្ងន់។
18បើខ្ញុំចេញទៅវាល
មើល៍ មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ
ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ
មានសុទ្ធតែមនុស្សដែលឈឺដោយអត់ឃ្លាន
ដ្បិតពួកហោរា និងពួកសង្ឃ
តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។
ប្រជាជនទូលសូមសេចក្ដីមេត្តាករុណា
19តើព្រះអង្គបោះបង់ពួកយូដាចោលហើយឬ?
តើព្រះហឫទ័យព្រះអង្គស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬ?
ហេតុអ្វីបានជាព្រះអង្គវាយយើងរាល់គ្នា
ហើយមិនឲ្យជាឡើងវិញសោះ?
យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ
តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា
តែបានតែសេចក្ដីភ័យ។
20ឱព្រះយេហូវ៉ាអើយ
យើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ
ព្រមទាំងអំពើទុច្ចរិតរបស់បុព្វបុរសយើងខ្ញុំផង
ដ្បិតយើងខ្ញុំបានធ្វើបាបនឹងព្រះអង្គពិត។
21សូមកុំស្អប់យើងខ្ញុំឡើយ
ដោយយល់ដល់ព្រះនាមព្រះអង្គ
សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ព្រះអង្គ
សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្ដីសញ្ញា
ដែលព្រះអង្គបានតាំងនឹងយើងខ្ញុំឡើយ។
22ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ
តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ?
តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ?
ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ
តើមិនមែនព្រះអង្គទេឬ?
ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ
ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
Currently Selected:
យេរេមា 14: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies