យេរេមា 6
6
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡិម
1ឱពួកកូនចៅបេនយ៉ាមីនអើយ
ចូររត់ទៅ ចូរចេញពីក្រុងយេរូសាឡិមទៅ
ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវដុតភ្លើងទុកជាទីសម្គាល់
នៅត្រង់បេត-ហាកេរែមដែរ
ពីព្រោះមានសេចក្ដីអាក្រក់បានចេញពីទិសខាងជើង
ព្រមទាំងការបំផ្លាញយ៉ាងធំ។
2ឯកូនស្រីស៊ីយ៉ូនដ៏ល្អរុងរឿងនោះ
យើងនឹងបំផ្លាញចោល។
3ពួកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅក្រុងនោះ
គេនឹងបោះជំរំនៅជុំវិញ
គេនឹងឃ្វាលហ្វូងចៀមរបស់គេ
តាមកន្លែងរៀងៗខ្លួន។
4ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ
ចូររៀបចំ យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់
វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ
ស្រមោលល្ងាចក៏កាន់តែវែងទៅ។
5ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់
យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ
6ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖
ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ
ទាស់នឹងក្រុងយេរូសាឡិមទៅ
នេះហើយជាទីក្រុងដែលត្រូវទោស
ដ្បិតនៅកណ្ដាលនោះ
មានសុទ្ធតែការសង្កត់សង្កិន។
7អណ្តូងផុសទឹកចេញមកជាយ៉ាងណា
ទីក្រុងនេះក៏ផុសចេញជាអំពើអាក្រក់យ៉ាងនោះដែរ
មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ
ឃើញមានតែជំងឺឈឺ និងរបួសនៅមុខយើងជានិច្ច។
8ឱក្រុងយេរូសាឡិមអើយ ចូរឲ្យអ្នករាងចាល
ក្រែងព្រលឹងយើងព្រាត់ចេញពីអ្នក
ក្រែងលោយើងបំផ្លាញអ្នក
ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
9ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖
គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង
ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃអ្នកទៅក្នុងកព្ឆោវិញ
ដូចជាអ្នកបេះផ្លែ។
10តើឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា
ដើម្បីឲ្យគេបានស្តាប់តាម
មើលត្រចៀកគេមិនបានកាត់ស្បែក ទេ
គេស្តាប់មិនឮ មើល៍ ព្រះបន្ទូលនៃព្រះយេហូវ៉ា
ត្រឡប់ជាទីមើលងាយដល់គេ
គេមិនយកជាទីរីករាយចិត្តឡើយ។
11ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធ
របស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ
បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ
ហើយលើជំនុំពួកកំលោះៗ
ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ
ទាំងមនុស្សចាស់ជរាផង។
12ផ្ទះគេនឹងក្លាយជារបស់អ្នកដទៃ
ព្រមទាំងស្រែចម្ការ និងប្រពន្ធរបស់គេដែរ
ដ្បិតយើងនឹងលូកដៃទៅលើពួកអ្នកស្រុក
នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
13ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត
ដល់អ្នកធំបំផុតក្នុងពួកគេ
សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ
ហើយចាប់តាំងពីហោរាទៅដល់សង្ឃ
គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។
14គេបានមើលរបួសរបស់ប្រជារាស្ត្រយើង
ឲ្យសះតែបន្តិចបន្តួចទេ
ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ
ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
15កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម
នោះតើគេមានសេចក្ដីខ្មាសឬទេ?
ទេ គេមិនបានខ្មាសសោះ
ក៏មិនទាំងឡើងមុខក្រហម
ដូច្នេះ គេនឹងដួលទៅជាមួយពួកអ្នកដែលត្រូវដួល
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
នៅវេលាដែលយើងធ្វើទោសដល់គេ
នោះគេនឹងត្រូវចំពប់ដួលជាពិត។
16ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ចូរអ្នករាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ
ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន
មើលមានផ្លូវណាដែលល្អ រួចដើរតាមផ្លូវនោះចុះ
នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង
តែគេប្រកែកថា៖ យើងរាល់គ្នាមិនព្រមដើរតាមទេ។
17យើងក៏បានដាក់ពួកចាំយាមឲ្យត្រួតលើអ្នករាល់គ្នា
ឲ្យប្រាប់ថា៖ ចូរប្រុងស្តាប់សូរត្រែ
តែគេប្រកែកថា៖ យើងមិនព្រមស្តាប់ទេ។
18ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍
ហើយក្រុមជំនុំអើយ
ចូរដឹងពីសេចក្ដីដែលត្រូវកើតដល់គេ។
19ម្នាលផែនដីអើយ ចូរស្តាប់ចុះ
មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ
គឺជាផលនៃគំនិតរបស់គេ
ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់យើងទេ
ឯចំណែកក្រឹត្យវិន័យរបស់យើង
នោះគេបានបោះបង់ចោលហើយ។
20តើមានប្រយោជន៍អ្វីដែលមានកំញាន
មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ
មកឲ្យយើងដូច្នេះ?
យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ
ហើយយញ្ញបូជារបស់អ្នក
ក៏មិនគាប់ចិត្តដល់យើងដែរ។
21ហេតុនោះបានជាព្រះយេហូវ៉ា
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
មើលយើងនឹងដាក់ថ្មចំពប់មួយនៅមុខជនជាតិនេះ
ហើយទាំងឪពុក ទាំងកូននឹងចំពប់លើថ្មនោះជាមួយគ្នា
ហើយទាំងអ្នកជិតខាង និងមិត្តសម្លាញ់របស់គេផង
គេនឹងត្រូវវិនាសទាំងអស់។
22ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មានជនជាតិមកពីស្រុកខាងជើង
គឺសាសន៍មួយយ៉ាងធំ ដែលនៅចុងផែនដី
នឹងត្រូវកម្រើកឡើង។
23គេចាប់កាន់ធ្នូ និងលំពែង
ជាសាសន៍សាហាវ ឥតត្រាប្រណី
សំឡេងគេក៏លាន់ឮសន្ធឹកដូចជាសមុទ្រ
គេសុទ្ធតែជិះសេះតម្រៀបជាក្បួនទ័ព
ដូចជាមនុស្សដែលចូលទៅច្បាំង
ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងអ្នកហើយ។
24យើងរាល់គ្នាបានឮសូរពីការនោះហើយ
ដៃយើងក៏បានខ្សោយទៅ
ហើយយើងមានការព្រួយបារម្ភ
ព្រមទាំងឈឺចាប់
ដូចជាស្រីដែលរៀបនឹងសម្រាលកូន។
25កុំចេញទៅចម្ការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ
ដ្បិតដាវរបស់ពួកខ្មាំងសត្រូវ និងសេចក្ដីស្ញែងខ្លាច
បាននៅពាសពេញជុំវិញហើយ។
26ឱកូនស្រីនៃប្រជារាស្ត្ររបស់យើងអើយ
ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ
ត្រូវកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែមួយ
ជាទំនួញយ៉ាងជូរចត់បំផុត
ព្រោះមេបំផ្លាញនឹងមកលើយើងរាល់គ្នាភ្លាម។
27យើងបានតាំងអ្នកឡើង ឲ្យបានដូចជាប៉មចាំយាម
ហើយជាបន្ទាយនៅកណ្ដាលប្រជារាស្ត្រយើង
ដើម្បីឲ្យអ្នកបានស្គាល់
ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ។
28គេសុទ្ធតែជាពួកបះបោរ
គេដើរទៅមក ទាំងមួលបង្កាច់មនុស្ស
គេសុទ្ធតែជាលង្ហិន និងដែក
គេប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់គ្រប់ៗគ្នា។
29ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ
ការដែលគេនៅតែសម្រង់ទៀត នោះជាឥតអំពើសោះ
ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ។
30មនុស្សទាំងឡាយនឹងហៅគេជាអាចម៍ប្រាក់
ពីព្រោះព្រះយេហូវ៉ាបានបោះបង់គេហើយ។
Currently Selected:
យេរេមា 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
យេរេមា 6
6
ខ្មាំងសត្រូវឡោមព័ទ្ធក្រុងយេរូសាឡិម
1ឱពួកកូនចៅបេនយ៉ាមីនអើយ
ចូររត់ទៅ ចូរចេញពីក្រុងយេរូសាឡិមទៅ
ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវដុតភ្លើងទុកជាទីសម្គាល់
នៅត្រង់បេត-ហាកេរែមដែរ
ពីព្រោះមានសេចក្ដីអាក្រក់បានចេញពីទិសខាងជើង
ព្រមទាំងការបំផ្លាញយ៉ាងធំ។
2ឯកូនស្រីស៊ីយ៉ូនដ៏ល្អរុងរឿងនោះ
យើងនឹងបំផ្លាញចោល។
3ពួកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅក្រុងនោះ
គេនឹងបោះជំរំនៅជុំវិញ
គេនឹងឃ្វាលហ្វូងចៀមរបស់គេ
តាមកន្លែងរៀងៗខ្លួន។
4ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ
ចូររៀបចំ យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់
វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ
ស្រមោលល្ងាចក៏កាន់តែវែងទៅ។
5ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់
យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ
6ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖
ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ
ទាស់នឹងក្រុងយេរូសាឡិមទៅ
នេះហើយជាទីក្រុងដែលត្រូវទោស
ដ្បិតនៅកណ្ដាលនោះ
មានសុទ្ធតែការសង្កត់សង្កិន។
7អណ្តូងផុសទឹកចេញមកជាយ៉ាងណា
ទីក្រុងនេះក៏ផុសចេញជាអំពើអាក្រក់យ៉ាងនោះដែរ
មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ
ឃើញមានតែជំងឺឈឺ និងរបួសនៅមុខយើងជានិច្ច។
8ឱក្រុងយេរូសាឡិមអើយ ចូរឲ្យអ្នករាងចាល
ក្រែងព្រលឹងយើងព្រាត់ចេញពីអ្នក
ក្រែងលោយើងបំផ្លាញអ្នក
ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។
9ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖
គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង
ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃអ្នកទៅក្នុងកព្ឆោវិញ
ដូចជាអ្នកបេះផ្លែ។
10តើឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា
ដើម្បីឲ្យគេបានស្តាប់តាម
មើលត្រចៀកគេមិនបានកាត់ស្បែក ទេ
គេស្តាប់មិនឮ មើល៍ ព្រះបន្ទូលនៃព្រះយេហូវ៉ា
ត្រឡប់ជាទីមើលងាយដល់គេ
គេមិនយកជាទីរីករាយចិត្តឡើយ។
11ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធ
របស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ
បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ
ហើយលើជំនុំពួកកំលោះៗ
ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ
ទាំងមនុស្សចាស់ជរាផង។
12ផ្ទះគេនឹងក្លាយជារបស់អ្នកដទៃ
ព្រមទាំងស្រែចម្ការ និងប្រពន្ធរបស់គេដែរ
ដ្បិតយើងនឹងលូកដៃទៅលើពួកអ្នកស្រុក
នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
13ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត
ដល់អ្នកធំបំផុតក្នុងពួកគេ
សុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ
ហើយចាប់តាំងពីហោរាទៅដល់សង្ឃ
គ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ។
14គេបានមើលរបួសរបស់ប្រជារាស្ត្រយើង
ឲ្យសះតែបន្តិចបន្តួចទេ
ដោយពោលតែពាក្យថាសុខៗប៉ុណ្ណោះ
ក្នុងកាលដែលឥតមានសេចក្ដីសុខឡើយ។
15កាលគេបានប្រព្រឹត្តការគួរស្អប់ខ្ពើម
នោះតើគេមានសេចក្ដីខ្មាសឬទេ?
ទេ គេមិនបានខ្មាសសោះ
ក៏មិនទាំងឡើងមុខក្រហម
ដូច្នេះ គេនឹងដួលទៅជាមួយពួកអ្នកដែលត្រូវដួល
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
នៅវេលាដែលយើងធ្វើទោសដល់គេ
នោះគេនឹងត្រូវចំពប់ដួលជាពិត។
16ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
ចូរអ្នករាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ
ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន
មើលមានផ្លូវណាដែលល្អ រួចដើរតាមផ្លូវនោះចុះ
នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង
តែគេប្រកែកថា៖ យើងរាល់គ្នាមិនព្រមដើរតាមទេ។
17យើងក៏បានដាក់ពួកចាំយាមឲ្យត្រួតលើអ្នករាល់គ្នា
ឲ្យប្រាប់ថា៖ ចូរប្រុងស្តាប់សូរត្រែ
តែគេប្រកែកថា៖ យើងមិនព្រមស្តាប់ទេ។
18ដូច្នេះ ចូរស្តាប់ចុះ អស់ទាំងសាសន៍
ហើយក្រុមជំនុំអើយ
ចូរដឹងពីសេចក្ដីដែលត្រូវកើតដល់គេ។
19ម្នាលផែនដីអើយ ចូរស្តាប់ចុះ
មើល៍ យើងនឹងនាំសេចក្ដីអាក្រក់មកលើជនជាតិនេះ
គឺជាផលនៃគំនិតរបស់គេ
ដោយព្រោះគេមិនបានស្តាប់តាមពាក្យរបស់យើងទេ
ឯចំណែកក្រឹត្យវិន័យរបស់យើង
នោះគេបានបោះបង់ចោលហើយ។
20តើមានប្រយោជន៍អ្វីដែលមានកំញាន
មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ
មកឲ្យយើងដូច្នេះ?
យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ
ហើយយញ្ញបូជារបស់អ្នក
ក៏មិនគាប់ចិត្តដល់យើងដែរ។
21ហេតុនោះបានជាព្រះយេហូវ៉ា
ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖
មើលយើងនឹងដាក់ថ្មចំពប់មួយនៅមុខជនជាតិនេះ
ហើយទាំងឪពុក ទាំងកូននឹងចំពប់លើថ្មនោះជាមួយគ្នា
ហើយទាំងអ្នកជិតខាង និងមិត្តសម្លាញ់របស់គេផង
គេនឹងត្រូវវិនាសទាំងអស់។
22ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
មានជនជាតិមកពីស្រុកខាងជើង
គឺសាសន៍មួយយ៉ាងធំ ដែលនៅចុងផែនដី
នឹងត្រូវកម្រើកឡើង។
23គេចាប់កាន់ធ្នូ និងលំពែង
ជាសាសន៍សាហាវ ឥតត្រាប្រណី
សំឡេងគេក៏លាន់ឮសន្ធឹកដូចជាសមុទ្រ
គេសុទ្ធតែជិះសេះតម្រៀបជាក្បួនទ័ព
ដូចជាមនុស្សដែលចូលទៅច្បាំង
ឱកូនស្រីស៊ីយ៉ូនអើយ គឺច្បាំងនឹងអ្នកហើយ។
24យើងរាល់គ្នាបានឮសូរពីការនោះហើយ
ដៃយើងក៏បានខ្សោយទៅ
ហើយយើងមានការព្រួយបារម្ភ
ព្រមទាំងឈឺចាប់
ដូចជាស្រីដែលរៀបនឹងសម្រាលកូន។
25កុំចេញទៅចម្ការឡើយ ក៏កុំឲ្យដើរតាមផ្លូវដែរ
ដ្បិតដាវរបស់ពួកខ្មាំងសត្រូវ និងសេចក្ដីស្ញែងខ្លាច
បាននៅពាសពេញជុំវិញហើយ។
26ឱកូនស្រីនៃប្រជារាស្ត្ររបស់យើងអើយ
ចូរស្លៀកសំពត់ធ្មៃ ហើយននៀលក្នុងផេះចុះ
ត្រូវកាន់ទុក្ខ ដូចជាកាន់ទុក្ខនឹងកូនតែមួយ
ជាទំនួញយ៉ាងជូរចត់បំផុត
ព្រោះមេបំផ្លាញនឹងមកលើយើងរាល់គ្នាភ្លាម។
27យើងបានតាំងអ្នកឡើង ឲ្យបានដូចជាប៉មចាំយាម
ហើយជាបន្ទាយនៅកណ្ដាលប្រជារាស្ត្រយើង
ដើម្បីឲ្យអ្នកបានស្គាល់
ហើយល្បងលផ្លូវប្រព្រឹត្តរបស់គេ។
28គេសុទ្ធតែជាពួកបះបោរ
គេដើរទៅមក ទាំងមួលបង្កាច់មនុស្ស
គេសុទ្ធតែជាលង្ហិន និងដែក
គេប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់គ្រប់ៗគ្នា។
29ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ
ការដែលគេនៅតែសម្រង់ទៀត នោះជាឥតអំពើសោះ
ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ។
30មនុស្សទាំងឡាយនឹងហៅគេជាអាចម៍ប្រាក់
ពីព្រោះព្រះយេហូវ៉ាបានបោះបង់គេហើយ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies