យេរេមា 7
7
លោកយេរេមាប្រកាសពីការជំនុំជម្រះរបស់ព្រះដល់ប្រជារាស្ត្រ
1ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកយេរេមាថា៖ 2ចូរឈរត្រង់ទ្វារនៃព្រះវិហារព្រះយេហូវ៉ា ហើយប្រកាសប្រាប់នៅទីនោះ តាមពាក្យនេះថា ឱអស់អ្នកក្នុងពួកយូដា ដែលចូលទៅថ្វាយបង្គំព្រះយេហូវ៉ា តាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 3ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរកែផ្លូវ និងការប្រព្រឹត្តរបស់អ្នករាល់គ្នាឲ្យល្អទៅ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះ តទៅ។ 4កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។ 5ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌ 6បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ 7នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
8មើល៍! អ្នករាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលគ្មានប្រយោជន៍។ 9តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម 10រួចមកឈរនៅមុខយើងក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះយើង ហើយពោលថា៖ យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យអ្នកបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ? 11ព្រះវិហារនេះដែលហៅតាមឈ្មោះយើង តើបានត្រឡប់ជារោងចោរនៅភ្នែកអ្នករាល់គ្នាឬ ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺខ្លួនយើងបានឃើញការនេះហើយ។
12ចូរអ្នករាល់គ្នាទៅទីកន្លែងរបស់យើង ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលយើងបានតាំងឈ្មោះយើងឲ្យនៅមុនដំបូង ត្រូវពិចារណាមើល ដែលយើងបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជាប្រជារាស្ត្រយើង 13ហើយឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ យើងបាននិយាយនឹងអ្នករាល់គ្នា ទាំងខ្នះខ្នែងរំឭកអ្នកតាំងពីព្រលឹមស្រាងផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ យើងក៏បានហៅអ្នករាល់គ្នា តែអ្នកមិនបានឆ្លើយតបសោះ។ 14ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។ 15យើងនឹងបោះបង់អ្នករាល់គ្នាចេញពីភ្នែកយើង ដូចជាបានបោះបង់ពួកបងប្អូនអ្នកដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។
ពួកមនុស្សដែលមិនស្ដាប់បង្គាប់
16សម្រាប់អ្នករាល់គ្នា កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់យើងជំនួសគេឲ្យសោះ ព្រោះយើងមិនព្រមស្តាប់អ្នកទេ។ 17តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្ត នៅក្នុងក្រុងនានានៃស្រុកយូដា ហើយនៅតាមផ្លូវក្រុងយេរូសាឡិមទេឬ? 18គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។ 19ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ តើគេបណ្ដាលឲ្យយើងមានសេចក្ដីក្រោធមែនឬ? តើមិនមែនខ្លួនគេដែលមានសេចក្ដីខ្មាសជ្រប់មុខទេឬ? 20ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។
21ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរថ្វាយតង្វាយដុតថែមលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយស៊ីសាច់ចុះ 22ពីព្រោះនៅគ្រាដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរតង្វាយដុត និងយញ្ញបូជាទេ 23គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។ 24ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។ 25ចាប់តាំងពីថ្ងៃដែលបុព្វបុរសអ្នករាល់គ្នា បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ យើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងឲ្យមករកអ្នក ដោយខ្នះខ្នែងចាត់គេពីព្រលឹមស្រាងរាល់ថ្ងៃផង។ 26ប៉ុន្តែ អ្នកមិនបានស្តាប់តាមយើង ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសទៅទៀត។
27អ្នកត្រូវប្រាប់ដល់គេតាមអស់ទាំងពាក្យនេះ តែគេនឹងមិនស្តាប់តាមអ្នកទេ ហើយអ្នកនឹងស្រែកហៅគេដែរ តែគេមិនព្រមឆ្លើយតបឡើយ។ 28អ្នកត្រូវប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ក៏មិនបានទទួលសេចក្ដីប្រៀនប្រដៅ។ សេចក្ដីពិតបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។
29ចូរកាត់សក់អ្នកបោះចោលទៅ
ហើយចាប់ផ្ដើមទួញទំនួញនៅលើទីខ្ពស់ចុះ
ព្រោះព្រះយេហូវ៉ាបានបដិសេធ
ហើយបោះបង់ចោលតំណមនុស្ស
ដែលត្រូវសេចក្ដីក្រោធរបស់ព្រះអង្គ។
30ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកយើង គេបានដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ដើម្បីធ្វើឲ្យអាប់ឱន។ 31គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណម ដើម្បីដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលយើងមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតយើងដែរ។ 32ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មានពេលមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណមតទៅ គឺនឹងហៅថាច្រកភ្នំនៃការសម្ល៉េះវិញ ពីព្រោះគេនឹងបញ្ចុះសពនៅត្រង់តូផែតនោះ ទាល់តែគ្មានកន្លែងទំនេរទៀត។ 33សាកសពទាំងប៉ុន្មានរបស់ជនជាតិនេះនឹងក្លាយជាចំណីសត្វហើរលើអាកាស សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ។ 34នៅគ្រានោះ យើងលែងឲ្យមានសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រូវវិនាសសូន្យ។
Currently Selected:
យេរេមា 7: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: