ទំនុកតម្កើង 1
1
ភាគទីមួយ
(ទំនុកតម្កើង ១-៤១)
ផ្លូវពីរ
1មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន
របស់មនុស្សអាក្រក់
ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប
ឬអង្គុយជាមួយពួកអ្នកមើលងាយ
2គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា
ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ
របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
3អ្នកនោះប្រៀបដូចជាដើមឈើ
ដែលដុះនៅក្បែរផ្លូវទឹក
ដែលបង្កើតផលតាមរដូវកាល
ហើយស្លឹកមិនចេះស្រពោន ឡើយ
កិច្ចការអ្វីដែលអ្នកនោះធ្វើ
សុទ្ធតែចម្រុងចម្រើនទាំងអស់។
4ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ
គឺគេប្រៀបដូចជាអង្កាម
ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។
5ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ
នៅក្នុងគ្រាជំនុំជម្រះបានឡើយ
ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ
នៃមនុស្សសុចរិតបានដែរ
6ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត
តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
Currently Selected:
ទំនុកតម្កើង 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 1
1
ភាគទីមួយ
(ទំនុកតម្កើង ១-៤១)
ផ្លូវពីរ
1មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន
របស់មនុស្សអាក្រក់
ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប
ឬអង្គុយជាមួយពួកអ្នកមើលងាយ
2គឺអ្នកនោះត្រេកអរតែនឹងក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា
ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ
របស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
3អ្នកនោះប្រៀបដូចជាដើមឈើ
ដែលដុះនៅក្បែរផ្លូវទឹក
ដែលបង្កើតផលតាមរដូវកាល
ហើយស្លឹកមិនចេះស្រពោន ឡើយ
កិច្ចការអ្វីដែលអ្នកនោះធ្វើ
សុទ្ធតែចម្រុងចម្រើនទាំងអស់។
4ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ
គឺគេប្រៀបដូចជាអង្កាម
ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។
5ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ
នៅក្នុងគ្រាជំនុំជម្រះបានឡើយ
ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ
នៃមនុស្សសុចរិតបានដែរ
6ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត
តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies