ទំនុកតម្កើង ពាក្យលំនាំ
ពាក្យលំនាំ
តាំងពីដើមរៀងមក ប្រជាជនអ៊ីស្រាអែលតែងតែនិពន្ធបទចម្រៀង និងកំណាព្យជាច្រើន ដើម្បីសរសើរតម្កើងព្រះ អរព្រះគុណព្រះអង្គ និងទូលព្រះអង្គនូវអំណរសប្បាយ ឬទុក្ខលំបាករបស់ពួកគេ។ ក្រោយមក គេប្រមូលបទចម្រៀង និងកំណាព្យទាំងនោះមកចងក្រងជាកណ្ឌគម្ពីរមួយ ដែលមានចំណងជើងថា «ទំនុកតម្កើង»។
តាមរយៈទំនុកតម្កើង ប្រជាជនសម្តែងនូវការទុកចិត្ត និងផ្ញើជីវិតរបស់ខ្លួនលើព្រះ ជាព្រះដែលមានព្រះជន្មគង់នៅ ព្រោះគេជឿថា ព្រះអង្គជ្រាបច្បាស់ពីទុក្ខលំបាក និងការព្រួយបារម្ភរបស់គេ ហើយនៅពេលគេតូចចិត្តភ័យខ្លាច ឬមានកំហឹង បះបោរ ក៏ព្រះអង្គជ្រាបដែរ។ ជាពិសេសទៅទៀត ព្រះតែងតែឆ្លើយតប នៅពេលណាគេស្រែកអង្វររកព្រះអង្គ។
ក្នុងគម្ពីរទំនុកតម្កើងនេះ យើងឃើញថា ជនជាតិអ៊ីស្រាអែលតែងតែបន្លឺសំឡេងទៅកាន់ព្រះជានិច្ច។ ឧទាហរណ៍ ពេលណាសត្រូវមកយាយី ជនជាតិអ៊ីស្រាអែលភ័យខ្លាច ហើយនាំគ្នាទទូចអង្វរព្រះ ព្រោះគេជឿថា ព្រះតែងតែមានព្រះហឫទ័យស្មោះត្រង់នឹងព្រះបន្ទូលសន្យារបស់ព្រះអង្គជានិច្ច។ ព្រះអង្គតែងតែយកព្រះហឫទ័យទុកដាក់នឹងមនុស្សលោក ជាពិសេស ជួយមនុស្សកម្សត់ទុគ៌ត ដោយព្រះហឫទ័យស្រឡាញ់។
នៅពេលមានកិត្តិយស នៅពេលសប្បាយ នៅពេលរងទុក្ខលំបាក ឬនៅពេលមានអាសន្ន ទោះបីកវីទំនុកតម្កើងមានអារម្មណ៍យ៉ាងណាក្ដី ក៏ពួកគេនៅតែនាំគ្នាចូលមករកព្រះជានិច្ច ដើម្បីទូលព្រះអង្គអំពីអ្វីៗដែលមានដក់ជាប់ក្នុងចិត្តរបស់ខ្លួន។
គម្ពីរទំនុកតម្កើងនេះបានតែងឡើងជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែ ពាក្យទូលអង្វរ ពាក្យអធិស្ឋាន និងពាក្យសរសើរតម្កើង នៅតែមានខ្លឹមសារ សម្រាប់អ្នកជឿនាបច្ចុប្បន្នកាលនេះជានិច្ច។ អ្នកជឿគ្រប់ៗរូបអាចយកសេចក្ដីដែលមានចែងក្នុងទំនុកតម្កើងមកអនុវត្តក្នុងជីវិតរបស់ខ្លួនផ្ទាល់ ស្របតាមស្ថានភាពដែលខ្លួនកំពុងឆ្លងកាត់ ឬក៏ប្រើទំនុកតម្កើងទាំងនេះជាគំរូក្នុងការអធិស្ឋានក៏បាន។
ប្រហែលជាអ្នកអាននឹកឆ្ងល់ចំពោះឃ្លាខ្លះ ដែលកវីអធិស្ឋានសុំព្រះដាក់បណ្ដាសាខ្មាំងសត្រូវរបស់ខ្លួន។ មូលហេតុនាំឲ្យគេធ្វើដូច្នេះ មកពីប្រជាជនអ៊ីស្រាអែលនៅសម័យនោះ ពុំទាន់បានយល់ច្បាស់នូវព្រះហឫទ័យមេត្តាករុណារបស់ព្រះ ចំពោះប្រជាជាតិទាំងអស់ក្នុងសកលលោកនេះ។
ព្រះគ្រីស្ទ ព្រមទាំងសាវករបស់ព្រះអង្គនៅជំនាន់ដើម និងគ្រីស្ទបរិស័ទគ្រប់ជំនាន់ទាំងអស់តែងតែប្រើទំនុកតម្កើងជាពាក្យអធិស្ឋាន ជាពាក្យសរសើរតម្កើង ដ្បិតព្រះផ្ទាល់បានដាក់ពាក្យទាំងនេះក្នុងដួងចិត្តប្រជារាស្ដ្ររបស់ព្រះអង្គ ដើម្បីឲ្យទំនុកតម្កើងមានលក្ខណៈមិនត្រឹមតែជាពាក្យអធិស្ឋានរបស់មនុស្សប៉ុណ្ណោះទេ តែជាព្រះបន្ទូលរបស់ព្រះដ៏មានព្រះជន្មគង់នៅផងដែរ។
យើងអាចបែងចែកគម្ពីរទំនុកតម្កើងទាំងមួយរយហាសិបជំពូក ជាប្រាំភាគ៖
• ភាគទីមួយ (១-៤១)
• ភាគទីពីរ (៤២-៧២)
• ភាគទីបី (៧៣-៨៩)
• ភាគទីបួន (៩០-១០៦)
• ភាគទីប្រាំ (១០៧-១៥០)
«ខ្ញុំនឹងសរសើរតម្កើងព្រះអស់មួយជីវិត
ខ្ញុំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះកិត្តិនាមព្រះរបស់ខ្ញុំ ក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។» (ទំនុកតម្កើង ១៤៦.២)
Currently Selected:
ទំនុកតម្កើង ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: