ទំនុកតម្កើង 37
37
ពាក្យទូន្មានឲ្យចេះអត់ធ្មត់ ហើយជឿទុកចិត្ត
ទំនុករបស់ស្ដេចដាវីឌ។
1កុំក្តៅចិត្ត ដោយព្រោះមនុស្ស
ដែលប្រព្រឹត្តអាក្រក់ឡើយ
ក៏កុំច្រណែននឹងពួកអ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
2ដ្បិតគេនឹងត្រូវស្រពោនដូចជាស្មៅ
ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។
3៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា
ហើយប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងបាននៅក្នុងស្រុក
ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
4ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ
នោះព្រះអង្គនឹងប្រទានអ្វីៗ
ដែលចិត្តអ្នកប្រាថ្នាចង់បាន។
5ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា
ចូរទុកចិត្តដល់ព្រះអង្គ
នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
6ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត
របស់អ្នកផ្សាយចេញដូចពន្លឺ
ហើយអំពើយុត្តិធម៌របស់អ្នក
ដូចពន្លឺនៅពេលថ្ងៃត្រង់។
7ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា
ហើយរង់ចាំព្រះអង្គដោយអំណត់
កុំក្តៅចិត្តនឹងអ្នក
ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ
ហើយនឹងមនុស្សដែលសម្រេចបាន
តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
8៙ ចូររម្ងាប់កំហឹង
ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ
កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ
នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។
9ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់
នឹងត្រូវកាត់ចេញ
តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា
នឹងបានទទួលទឹកដីជាមត៌ក។
10នៅតែបន្តិចទៀត មនុស្សអាក្រក់
នឹងលែងមានទៀតហើយ
ទោះបើអ្នកខំរកមើលកន្លែងគេ
ក៏គេមិននៅទីនោះទៀតដែរ។
11រីឯមនុស្សទន់ទាប
គេនឹងបានទទួលទឹកដីជាមត៌ក
ហើយមានចិត្តរីករាយ
ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។
12៙ មនុស្សអាក្រក់
គេបង្កើតគម្រោងការអាក្រក់
ទាស់នឹងមនុស្សសុចរិត
ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត
13តែព្រះអម្ចាស់សើចចំអក
ដាក់មនុស្សអាក្រក់វិញ
ដ្បិតព្រះអង្គជ្រាបថា
ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។
14ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច
ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ
និងមនុស្សកម្សត់ទុគ៌ត
ព្រមទាំងសម្លាប់អស់អ្នក
ដែលកាន់តាមផ្លូវទៀងត្រង់
15តែដាវរបស់គេនឹងចាក់ចូល
ទៅក្នុងបេះដូងខ្លួនគេវិញ
ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។
16ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន
នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ
របស់មនុស្សអាក្រក់ជាច្រើននាក់។
17ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់
តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។
18៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ
របស់មនុស្សទៀងត្រង់
ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប
19គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ
ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។
20៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស
ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា
ដូចជាវាលស្មៅខៀវខ្ចី
ដែលនឹងសាបសូន្យទៅ
គឺនឹងរលាយសូន្យទៅដូចជាផ្សែង។
21មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ
ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា
ហើយចេះឲ្យទៅអ្នកដទៃ
22ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា
នឹងទទួលទឹកដីជាមត៌ក
តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ
នឹងត្រូវកាត់ចោល។
23៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស
ឲ្យបានមាំមួន
ពេលព្រះអង្គសព្វព្រះហឫទ័យ
នឹងផ្លូវរបស់គេ ។
24ទោះបើគេ ជំពប់ជើង
ក៏គេនឹងមិនដួលបោកក្បាលដែរ
ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
25ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ
តែមិនដែលឃើញព្រះបោះបង់ចោល
មនុស្សសុចរិតឡើយ
ក៏មិនដែលឃើញពូជពង្សរបស់គេ
សុំទានអាហារដែរ។
26គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា
ហើយកូនចៅរបស់គេជាមនុស្សមានពរ។
27៙ ចូរថយចេញពីអំពើអាក្រក់
ហើយប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងរស់នៅជារៀងដរាប។
28ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌
ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ
របស់ព្រះអង្គឡើយ។
ព្រះអង្គថែរក្សាគេជានិច្ច
តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
29មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក
ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។
30៙ មាត់របស់មនុស្សសុចរិត
ពោលចេញជាប្រាជ្ញា
ហើយអណ្ដាតរបស់គេ
ស្រដីចេញជាពាក្យយុត្តិធម៌។
31ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ
ហើយជំហានរបស់គេមិនរអិលឡើយ។
32មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយរកមធ្យោបាយសម្លាប់គេ។
33ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង
កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ
ក៏មិនឲ្យគេមានទោស
នៅពេលត្រូវជំនុំជម្រះដែរ។
34៙ ចូររង់ចាំព្រះយេហូវ៉ា
ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ
នោះព្រះអង្គនឹងលើកតម្កើងអ្នក
ឲ្យគ្រប់គ្រងទឹកដីជាមត៌ក
អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
35យើងបានឃើញមនុស្សអាក្រក់មានអំណាច
ហើយលេចត្រដែតឡើង
ដូចដើមតាត្រាវនៅភ្នំល្បាណូន។
36ប៉ុន្ដែ គេទៅបាត់ ហើយមើល៍
គេមិននៅទៀតឡើយ
ទោះបើយើងបានស្វែងរកគេ
តែរកគេមិនឃើញសោះ។
37៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង
ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ
ដ្បិតចុងបំផុតនៃមនុស្សនោះ
នឹងបានសុខសាន្ត។
38រីឯមនុស្សរំលងច្បាប់
នឹងត្រូវវិនាសទៅជាមួយគ្នា
ចុងបំផុតរបស់មនុស្សអាក្រក់
នឹងត្រូវកាត់ចេញ។
39ការសង្គ្រោះរបស់មនុស្សសុចរិត
មកពីព្រះយេហូវ៉ា
ព្រះអង្គជាទីជ្រកកោនរបស់គេ
ក្នុងគ្រាមានទុក្ខលំបាក។
40ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច
ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់
ហើយសង្គ្រោះគេ
ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 37: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 37
37
ពាក្យទូន្មានឲ្យចេះអត់ធ្មត់ ហើយជឿទុកចិត្ត
ទំនុករបស់ស្ដេចដាវីឌ។
1កុំក្តៅចិត្ត ដោយព្រោះមនុស្ស
ដែលប្រព្រឹត្តអាក្រក់ឡើយ
ក៏កុំច្រណែននឹងពួកអ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
2ដ្បិតគេនឹងត្រូវស្រពោនដូចជាស្មៅ
ហើយក៏ក្រៀមស្វិត ដូចតិណជាតិខៀវខ្ចីដែរ។
3៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា
ហើយប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងបាននៅក្នុងស្រុក
ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
4ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ
នោះព្រះអង្គនឹងប្រទានអ្វីៗ
ដែលចិត្តអ្នកប្រាថ្នាចង់បាន។
5ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា
ចូរទុកចិត្តដល់ព្រះអង្គ
នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
6ព្រះអង្គនឹងឲ្យសេចក្ដីសុចរិត
របស់អ្នកផ្សាយចេញដូចពន្លឺ
ហើយអំពើយុត្តិធម៌របស់អ្នក
ដូចពន្លឺនៅពេលថ្ងៃត្រង់។
7ចូរស្ងប់ស្ងៀមនៅចំពោះព្រះយេហូវ៉ា
ហើយរង់ចាំព្រះអង្គដោយអំណត់
កុំក្តៅចិត្តនឹងអ្នក
ដែលចម្រុងចម្រើនក្នុងផ្លូវរបស់គេ
ហើយនឹងមនុស្សដែលសម្រេចបាន
តាមផ្លូវអាក្រក់របស់ខ្លួននោះឡើយ។
8៙ ចូររម្ងាប់កំហឹង
ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ
កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ
នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។
9ព្រោះពួកអ្នកដែលប្រព្រឹត្តអាក្រក់
នឹងត្រូវកាត់ចេញ
តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា
នឹងបានទទួលទឹកដីជាមត៌ក។
10នៅតែបន្តិចទៀត មនុស្សអាក្រក់
នឹងលែងមានទៀតហើយ
ទោះបើអ្នកខំរកមើលកន្លែងគេ
ក៏គេមិននៅទីនោះទៀតដែរ។
11រីឯមនុស្សទន់ទាប
គេនឹងបានទទួលទឹកដីជាមត៌ក
ហើយមានចិត្តរីករាយ
ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។
12៙ មនុស្សអាក្រក់
គេបង្កើតគម្រោងការអាក្រក់
ទាស់នឹងមនុស្សសុចរិត
ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត
13តែព្រះអម្ចាស់សើចចំអក
ដាក់មនុស្សអាក្រក់វិញ
ដ្បិតព្រះអង្គជ្រាបថា
ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។
14ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច
ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ
និងមនុស្សកម្សត់ទុគ៌ត
ព្រមទាំងសម្លាប់អស់អ្នក
ដែលកាន់តាមផ្លូវទៀងត្រង់
15តែដាវរបស់គេនឹងចាក់ចូល
ទៅក្នុងបេះដូងខ្លួនគេវិញ
ហើយធ្នូររបស់គេនឹងត្រូវបែកបាក់។
16ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន
នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ
របស់មនុស្សអាក្រក់ជាច្រើននាក់។
17ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់
តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។
18៙ ព្រះយេហូវ៉ាជ្រាបអស់ទាំងថ្ងៃ
របស់មនុស្សទៀងត្រង់
ហើយមត៌ករបស់គេនឹងនៅជាប់ជាដរាប
19គេនឹងមិនត្រូវខ្មាសក្នុងគ្រាអាក្រក់ឡើយ
ហើយនៅវេលាអំណត់ គេនឹងមានជាបរិបូរ។
20៙ ឯមនុស្សអាក្រក់នឹងត្រូវវិនាស
ហើយខ្មាំងសត្រូវរបស់ព្រះយេហូវ៉ា
ដូចជាវាលស្មៅខៀវខ្ចី
ដែលនឹងសាបសូន្យទៅ
គឺនឹងរលាយសូន្យទៅដូចជាផ្សែង។
21មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ
ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា
ហើយចេះឲ្យទៅអ្នកដទៃ
22ដ្បិតអស់អ្នកដែលទទួលព្រះពរពីព្រះយេហូវ៉ា
នឹងទទួលទឹកដីជាមត៌ក
តែអស់អ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ
នឹងត្រូវកាត់ចោល។
23៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស
ឲ្យបានមាំមួន
ពេលព្រះអង្គសព្វព្រះហឫទ័យ
នឹងផ្លូវរបស់គេ ។
24ទោះបើគេ ជំពប់ជើង
ក៏គេនឹងមិនដួលបោកក្បាលដែរ
ដ្បិតព្រះយេហូវ៉ាទ្រង់កាន់ដៃគេជាប់។
25ពីមុនខ្ញុំនៅក្មេង ហើយឥឡូវនេះចាស់ហើយ
តែមិនដែលឃើញព្រះបោះបង់ចោល
មនុស្សសុចរិតឡើយ
ក៏មិនដែលឃើញពូជពង្សរបស់គេ
សុំទានអាហារដែរ។
26គេរមែងឲ្យរបស់ទៅអ្នកដទៃខ្ចីដោយចិត្តសទ្ធា
ហើយកូនចៅរបស់គេជាមនុស្សមានពរ។
27៙ ចូរថយចេញពីអំពើអាក្រក់
ហើយប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងរស់នៅជារៀងដរាប។
28ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌
ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ
របស់ព្រះអង្គឡើយ។
ព្រះអង្គថែរក្សាគេជានិច្ច
តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
29មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក
ហើយរស់នៅក្នុងទឹកដីនោះជារៀងរហូត។
30៙ មាត់របស់មនុស្សសុចរិត
ពោលចេញជាប្រាជ្ញា
ហើយអណ្ដាតរបស់គេ
ស្រដីចេញជាពាក្យយុត្តិធម៌។
31ក្រឹត្យវិន័យរបស់ព្រះនៃគេ ដក់ជាប់ក្នុងចិត្តគេ
ហើយជំហានរបស់គេមិនរអិលឡើយ។
32មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយរកមធ្យោបាយសម្លាប់គេ។
33ប៉ុន្ដែ ព្រះយេហូវ៉ាមិនបោះបង់គេទៅក្នុង
កណ្ដាប់ដៃរបស់មនុស្សអាក្រក់ឡើយ
ក៏មិនឲ្យគេមានទោស
នៅពេលត្រូវជំនុំជម្រះដែរ។
34៙ ចូររង់ចាំព្រះយេហូវ៉ា
ហើយកាន់តាមផ្លូវរបស់ព្រះអង្គចុះ
នោះព្រះអង្គនឹងលើកតម្កើងអ្នក
ឲ្យគ្រប់គ្រងទឹកដីជាមត៌ក
អ្នកនឹងឃើញមនុស្សអាក្រក់ត្រូវកាត់ចេញ។
35យើងបានឃើញមនុស្សអាក្រក់មានអំណាច
ហើយលេចត្រដែតឡើង
ដូចដើមតាត្រាវនៅភ្នំល្បាណូន។
36ប៉ុន្ដែ គេទៅបាត់ ហើយមើល៍
គេមិននៅទៀតឡើយ
ទោះបើយើងបានស្វែងរកគេ
តែរកគេមិនឃើញសោះ។
37៙ ចូរចំណាំមើលមនុស្សឥតសៅហ្មង
ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ
ដ្បិតចុងបំផុតនៃមនុស្សនោះ
នឹងបានសុខសាន្ត។
38រីឯមនុស្សរំលងច្បាប់
នឹងត្រូវវិនាសទៅជាមួយគ្នា
ចុងបំផុតរបស់មនុស្សអាក្រក់
នឹងត្រូវកាត់ចេញ។
39ការសង្គ្រោះរបស់មនុស្សសុចរិត
មកពីព្រះយេហូវ៉ា
ព្រះអង្គជាទីជ្រកកោនរបស់គេ
ក្នុងគ្រាមានទុក្ខលំបាក។
40ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច
ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់
ហើយសង្គ្រោះគេ
ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies