ទំនុកតម្កើង 39
39
ពាក្យអធិស្ឋានសូមប្រាជ្ញា និងការអត់ទោស
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ជូនដល់លោកយេឌូថិន ។
1ខ្ញុំបាននឹកថា «ខ្ញុំនឹងប្រយ័ត្នផ្លូវរបស់ខ្លួន
ដើម្បីកុំឲ្យអណ្ដាតខ្ញុំមានបាប
ដរាបណាមានមនុស្សអាក្រក់នៅចំពោះខ្ញុំ
ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ»។
2ខ្ញុំបាននៅស្ងៀម ឥតនិយាយស្ដី
គឺបើទោះជាការល្អ ក៏ខ្ញុំមិននិយាយដែរ
ហើយទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
3ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន
ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង
ហើយអណ្ដាតខ្ញុំពោលថា៖
4«ឱព្រះយេហូវ៉ាអើយ
សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ
និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង
ដើម្បីឲ្យទូលបង្គំបានដឹងថា
ជីវិតទូលបង្គំស្រួយយ៉ាងណា!
5មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ
មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ
ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ
នៅចំពោះព្រះអង្គ។
មែនហើយ មនុស្សលោកទាំងអស់
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់
6៙ ប្រាកដមែន មនុស្សមានជីវិត
ប្រៀបដូចជាស្រមោល!
ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍
គេបង្គរទ្រព្យសម្បត្តិទុក
តែមិនដឹងថានឹងបានទៅអ្នកណាទេ។
7ឥឡូវនេះ ឱព្រះអម្ចាស់អើយ
តើទូលបង្គំទន្ទឹងរង់ចាំអ្វី?
ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
8សូមរំដោះទូលបង្គំឲ្យរួចពីអំពើរំលងទាំងប៉ុន្មាន
របស់ទូលបង្គំផង
សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល
របស់មនុស្សល្ងីល្ងើឡើយ។
9ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ
ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។
10សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំទៅ
ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។
11ពេលព្រះអង្គវាយផ្ចាលមនុស្ស
ដោយព្រោះអំពើទុច្ចរិតរបស់គេ
ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត
វិនាសហិនហោចដូចកណ្ដៀរស៊ី
ប្រាកដមែន មនុស្សលោកទាំងអស់
ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់
12៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ
អធិស្ឋានរបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង
សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ
ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ
ជាភ្ញៀវរបស់ព្រះអង្គ
ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។
13សូមបែរព្រះភក្ត្រចេញពីទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ
មុននឹងទូលបង្គំចេញទៅ
ហើយលែងមានទៀត»។
Currently Selected:
ទំនុកតម្កើង 39: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 39
39
ពាក្យអធិស្ឋានសូមប្រាជ្ញា និងការអត់ទោស
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ជូនដល់លោកយេឌូថិន ។
1ខ្ញុំបាននឹកថា «ខ្ញុំនឹងប្រយ័ត្នផ្លូវរបស់ខ្លួន
ដើម្បីកុំឲ្យអណ្ដាតខ្ញុំមានបាប
ដរាបណាមានមនុស្សអាក្រក់នៅចំពោះខ្ញុំ
ខ្ញុំនឹងដាក់បង្ខាំទប់មាត់ខ្ញុំ»។
2ខ្ញុំបាននៅស្ងៀម ឥតនិយាយស្ដី
គឺបើទោះជាការល្អ ក៏ខ្ញុំមិននិយាយដែរ
ហើយទុក្ខព្រួយរបស់ខ្ញុំក៏ជ្រួលឡើង
3ចិត្តរបស់ខ្ញុំ ត្រឡប់ជាក្តៅនៅក្នុងខ្លួន
ពេលខ្ញុំរំពឹងគិត នោះភ្លើងក៏ឆួលឡើង
ហើយអណ្ដាតខ្ញុំពោលថា៖
4«ឱព្រះយេហូវ៉ាអើយ
សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ
និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង
ដើម្បីឲ្យទូលបង្គំបានដឹងថា
ជីវិតទូលបង្គំស្រួយយ៉ាងណា!
5មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ
មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ
ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ
នៅចំពោះព្រះអង្គ។
មែនហើយ មនុស្សលោកទាំងអស់
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់
6៙ ប្រាកដមែន មនុស្សមានជីវិត
ប្រៀបដូចជាស្រមោល!
ប្រាកដមែន គេជ្រួលជ្រើមជាឥតប្រយោជន៍
គេបង្គរទ្រព្យសម្បត្តិទុក
តែមិនដឹងថានឹងបានទៅអ្នកណាទេ។
7ឥឡូវនេះ ឱព្រះអម្ចាស់អើយ
តើទូលបង្គំទន្ទឹងរង់ចាំអ្វី?
ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ។
8សូមរំដោះទូលបង្គំឲ្យរួចពីអំពើរំលងទាំងប៉ុន្មាន
របស់ទូលបង្គំផង
សូមកុំឲ្យទូលបង្គំក្លាយជាទីត្មះតិះដៀល
របស់មនុស្សល្ងីល្ងើឡើយ។
9ទូលបង្គំនៅស្ងៀម ឥតហើបមាត់សោះ
ដ្បិតគឺព្រះអង្គហើយដែលបានធ្វើការនោះ។
10សូមដករំពាត់របស់ព្រះអង្គចេញពីទូលបង្គំទៅ
ព្រះហស្ដព្រះអង្គវាយទូលបង្គំទ្រមទៅហើយ។
11ពេលព្រះអង្គវាយផ្ចាលមនុស្ស
ដោយព្រោះអំពើទុច្ចរិតរបស់គេ
ព្រះអង្គធ្វើឲ្យអ្វីៗដែលអ្នកនោះចូលចិត្ត
វិនាសហិនហោចដូចកណ្ដៀរស៊ី
ប្រាកដមែន មនុស្សលោកទាំងអស់
ប្រៀបបាននឹងមួយដង្ហើម។ –បង្អង់
12៙ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ
អធិស្ឋានរបស់ទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់សម្រែកទូលបង្គំផង
សូមកុំព្រងើយកន្ដើយនឹងទឹកភ្នែកទូលបង្គំ
ដ្បិតទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅ
ជាភ្ញៀវរបស់ព្រះអង្គ
ដូចបុព្វបុរសរបស់ទូលបង្គំទាំងអស់គ្នាដែរ។
13សូមបែរព្រះភក្ត្រចេញពីទូលបង្គំ
ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ
មុននឹងទូលបង្គំចេញទៅ
ហើយលែងមានទៀត»។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies