ទំនុកតម្កើង 40
40
ពាក្យអរព្រះគុណសម្រាប់ការរំដោះឲ្យរួច និងពាក្យអធិស្ឋានសុំជំនួយ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់
ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ
ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
2ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ
នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ
ក៏ដាក់ជើងខ្ញុំនៅលើថ្មដា
ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
3ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ
ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង
មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច
គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
4មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា
ជាទីទុកចិត្ត
ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត
ឬទៅរកអស់អ្នកដែលវង្វេង
ទៅតាមសេចក្ដីភូតភរ។
5៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ
ការអស្ចារ្យដែលព្រះអង្គបានធ្វើ
មានច្រើនណាស់
ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ
គ្មានអ្នកណាអាចប្រៀបផ្ទឹម
ស្មើនឹងព្រះអង្គបានឡើយ។
ប្រសិនបើទូលបង្គំនឹងប្រកាស
រៀបរាប់ពីការអស្ចារ្យទាំងនោះ
នោះមានច្រើនឥតគណនា
មិនអាចរៀបរាប់អស់ឡើយ។
6ព្រះអង្គមិនចង់បានយញ្ញបូជា
និងតង្វាយអ្វីទេ
តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់
ព្រះអង្គមិនទាមទារតង្វាយដុត
និងតង្វាយលោះបាបឡើយ។
7ពេលនោះ ទូលបង្គំពោលថា
«មើល៍ ទូលបង្គំមកហើយ
សេចក្ដីនេះមានចែងពីទូលបង្គំ
នៅក្នុងគម្ពីរហើយ
8ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ
នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គ
នៅក្នុងចិត្តទូលបង្គំ»។
9ទូលបង្គំបានប្រកាសដំណឹង
ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ
នៅក្នុងក្រុមជំនុំធំ
មើល៍ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជ្រាបហើយថា
ទូលបង្គំមិនបានទប់មាត់ឡើយ។
10ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ
ទុកក្នុងចិត្តឡើយ
ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់
និងការសង្គ្រោះរបស់ព្រះអង្គវិញ
ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់
របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។
11ឱព្រះយេហូវ៉ាអើយ
សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គចំពោះទូលបង្គំឡើយ
សូមព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ថែរក្សាទូលបង្គំជានិច្ច។
12ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា
ព័ទ្ធជុំវិញទូលបង្គំ
អំពើទុច្ចរិតរបស់ទូលបង្គំ
បានតាមទូលបង្គំទាន់ហើយ
ទូលបង្គំមើលមិនឃើញទេ
អំពើទាំងនោះច្រើនជាងសរសៃសក់
លើក្បាលទូលបង្គំទៅទៀត
ហើយចិត្តទូលបង្គំ
ក៏លែងមានសង្ឃឹមទៀតដែរ។
13ឱព្រះយេហូវ៉ាអើយ
សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង
ឱព្រះយេហូវ៉ាអើយ
សូមប្រញាប់នឹងជួយទូលបង្គំផង!
14សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ
ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា!
សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់
ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ!
15សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា
«ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ
ព្រោះតែភាពអាម៉ាស់របស់គេទៅ!
16រីឯអស់អ្នកដែលស្វែងរកព្រះអង្គ
សូមឲ្យគេបានអរសប្បាយ
ហើយរីករាយក្នុងព្រះអង្គ
សូមឲ្យអស់អ្នកដែលស្រឡាញ់
ការសង្គ្រោះរបស់ព្រះអង្គ
បានពោលជានិច្ចថា
«ព្រះយេហូវ៉ាប្រសើរឧត្តម!»
17រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត
ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។
ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ
ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
Currently Selected:
ទំនុកតម្កើង 40: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 40
40
ពាក្យអរព្រះគុណសម្រាប់ការរំដោះឲ្យរួច និងពាក្យអធិស្ឋានសុំជំនួយ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ខ្ញុំបានរង់ចាំព្រះយេហូវ៉ាដោយអំណត់
ព្រះអង្គក៏បានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ
ហើយព្រះអង្គឮសម្រែករបស់ខ្ញុំ។
2ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ
នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ
ក៏ដាក់ជើងខ្ញុំនៅលើថ្មដា
ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
3ព្រះអង្គបានដាក់បទចម្រៀងថ្មីនៅក្នុងមាត់ខ្ញុំ
ជាបទចម្រៀងនៃការសរសើរដល់ព្រះនៃយើង
មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាច
គេនឹងទុកចិត្តដល់ព្រះយេហូវ៉ា។
4មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា
ជាទីទុកចិត្ត
ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត
ឬទៅរកអស់អ្នកដែលវង្វេង
ទៅតាមសេចក្ដីភូតភរ។
5៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ
ការអស្ចារ្យដែលព្រះអង្គបានធ្វើ
មានច្រើនណាស់
ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ
គ្មានអ្នកណាអាចប្រៀបផ្ទឹម
ស្មើនឹងព្រះអង្គបានឡើយ។
ប្រសិនបើទូលបង្គំនឹងប្រកាស
រៀបរាប់ពីការអស្ចារ្យទាំងនោះ
នោះមានច្រើនឥតគណនា
មិនអាចរៀបរាប់អស់ឡើយ។
6ព្រះអង្គមិនចង់បានយញ្ញបូជា
និងតង្វាយអ្វីទេ
តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់
ព្រះអង្គមិនទាមទារតង្វាយដុត
និងតង្វាយលោះបាបឡើយ។
7ពេលនោះ ទូលបង្គំពោលថា
«មើល៍ ទូលបង្គំមកហើយ
សេចក្ដីនេះមានចែងពីទូលបង្គំ
នៅក្នុងគម្ពីរហើយ
8ឱព្រះនៃទូលបង្គំអើយ ទូលបង្គំរីករាយ
នឹងធ្វើតាមព្រះហឫទ័យព្រះអង្គ
ហើយក្រឹត្យវិន័យរបស់ព្រះអង្គ
នៅក្នុងចិត្តទូលបង្គំ»។
9ទូលបង្គំបានប្រកាសដំណឹង
ដ៏រីករាយអំពីការរំដោះរបស់ព្រះអង្គ
នៅក្នុងក្រុមជំនុំធំ
មើល៍ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គជ្រាបហើយថា
ទូលបង្គំមិនបានទប់មាត់ឡើយ។
10ទូលបង្គំមិនបានលាក់ការរំដោះរបស់ព្រះអង្គ
ទុកក្នុងចិត្តឡើយ
ទូលបង្គំបានថ្លែងប្រាប់ពីព្រះហឫទ័យស្មោះត្រង់
និងការសង្គ្រោះរបស់ព្រះអង្គវិញ
ក៏មិនបានបំបិទព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់
របស់ព្រះអង្គ នៅក្នុងជំនុំធំដែរ។
11ឱព្រះយេហូវ៉ាអើយ
សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គចំពោះទូលបង្គំឡើយ
សូមព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ថែរក្សាទូលបង្គំជានិច្ច។
12ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា
ព័ទ្ធជុំវិញទូលបង្គំ
អំពើទុច្ចរិតរបស់ទូលបង្គំ
បានតាមទូលបង្គំទាន់ហើយ
ទូលបង្គំមើលមិនឃើញទេ
អំពើទាំងនោះច្រើនជាងសរសៃសក់
លើក្បាលទូលបង្គំទៅទៀត
ហើយចិត្តទូលបង្គំ
ក៏លែងមានសង្ឃឹមទៀតដែរ។
13ឱព្រះយេហូវ៉ាអើយ
សូមព្រះអង្គសព្វព្រះហឫទ័យរំដោះទូលបង្គំផង
ឱព្រះយេហូវ៉ាអើយ
សូមប្រញាប់នឹងជួយទូលបង្គំផង!
14សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ
ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា!
សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់
ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ!
15សូមឲ្យអស់អ្នកដែលនិយាយមកទូលបង្គំថា
«ន៏ ន៏!» ឲ្យគេត្រូវញាប់ញ័រ
ព្រោះតែភាពអាម៉ាស់របស់គេទៅ!
16រីឯអស់អ្នកដែលស្វែងរកព្រះអង្គ
សូមឲ្យគេបានអរសប្បាយ
ហើយរីករាយក្នុងព្រះអង្គ
សូមឲ្យអស់អ្នកដែលស្រឡាញ់
ការសង្គ្រោះរបស់ព្រះអង្គ
បានពោលជានិច្ចថា
«ព្រះយេហូវ៉ាប្រសើរឧត្តម!»
17រីឯទូលបង្គំ ទូលបង្គំក្រីក្រ ហើយទុគ៌ត
ប៉ុន្តែ ព្រះអម្ចាស់គិតគូរដល់ទូលបង្គំ។
ព្រះអង្គជាជំនួយ និងជាអ្នករំដោះទូលបង្គំ
ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ!
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies