ទំនុកតម្កើង 41
41
ការធានាអះអាងអំពីជំនួយរបស់ព្រះ និងពាក្យទូលអង្វរសុំការប្រោសឲ្យជា
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់
នឹងមនុស្សក្រីក្រ
ដ្បិតនៅថ្ងៃអាក្រក់
ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
2ព្រះយេហូវ៉ានឹងទំនុកបម្រុង
ហើយថែរក្សាជីវិតអ្នកនោះ
អ្នកនោះមានពរនៅលើផែនដីនេះ
ហើយព្រះអង្គមិនប្រគល់គេ
ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។
3ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ
ពេលគេឈឺនៅលើគ្រែ
គឺព្រះអង្គប្រោសគេ
ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។
4៙ ឯខ្ញុំវិញ ខ្ញុំទូលថា «ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំ
សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះអង្គហើយ»។
5ខ្មាំងសត្រូវរបស់ទូលបង្គំ
និយាយអាក្រក់ពីទូលបង្គំថា
«តើពេលណាទើបវាស្លាប់
ហើយឈ្មោះវាត្រូវវិនាស?»
6កាលណាគេមកសួរសុខទុក្ខទូលបង្គំ
គេពុតធ្វើជាស្និទ្ធស្នាលនឹងទូលបង្គំ
ឯចិត្តគេវិញ គេគិតរកវិធីបំបាក់មុខទូលបង្គំ
លុះគេចេញទៅក្រៅហើយ
គេក៏និយាយបរិហារពីទូលបង្គំ។
7អស់អ្នកដែលស្អប់ទូលបង្គំ
នាំគ្នាខ្សឹបខ្សៀវអំពីទូលបង្គំ
គេប្រឌិតរឿងអាក្រក់ទាស់នឹងទូលបង្គំ។
8៙ គេពោលថា «ជំងឺមើលមិនជា
បានរួតរឹតវាហើយ វាដេកជាប់ហើយ
មិនអាចក្រោកចេញពីគ្រែវិញបានទេ»។
9សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ
ជាអ្នកដែលទូលបង្គំបានទុកចិត្ត
ហើយបានបរិភោគអាហាររបស់ទូលបង្គំ
ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
10ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំ
សូមលើកទូលបង្គំឡើងវិញ
ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ!
11៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា
ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន
ព្រោះសត្រូវរបស់ទូលបង្គំ
មិនបានឈ្នះទូលបង្គំឡើយ។
12ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង
ដោយព្រោះទូលបង្គំទៀងត្រង់
ហើយព្រះអង្គបានតាំងទូលបង្គំ
ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។
13៙ សូមលើកតម្កើងព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអស់កល្ប
រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
អាម៉ែន ហើយអាម៉ែន។
Currently Selected:
ទំនុកតម្កើង 41: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 41
41
ការធានាអះអាងអំពីជំនួយរបស់ព្រះ និងពាក្យទូលអង្វរសុំការប្រោសឲ្យជា
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់
នឹងមនុស្សក្រីក្រ
ដ្បិតនៅថ្ងៃអាក្រក់
ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
2ព្រះយេហូវ៉ានឹងទំនុកបម្រុង
ហើយថែរក្សាជីវិតអ្នកនោះ
អ្នកនោះមានពរនៅលើផែនដីនេះ
ហើយព្រះអង្គមិនប្រគល់គេ
ទៅក្នុងបំណងចិត្តរបស់ខ្មាំងសត្រូវឡើយ។
3ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ
ពេលគេឈឺនៅលើគ្រែ
គឺព្រះអង្គប្រោសគេ
ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។
4៙ ឯខ្ញុំវិញ ខ្ញុំទូលថា «ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំ
សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា
ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះអង្គហើយ»។
5ខ្មាំងសត្រូវរបស់ទូលបង្គំ
និយាយអាក្រក់ពីទូលបង្គំថា
«តើពេលណាទើបវាស្លាប់
ហើយឈ្មោះវាត្រូវវិនាស?»
6កាលណាគេមកសួរសុខទុក្ខទូលបង្គំ
គេពុតធ្វើជាស្និទ្ធស្នាលនឹងទូលបង្គំ
ឯចិត្តគេវិញ គេគិតរកវិធីបំបាក់មុខទូលបង្គំ
លុះគេចេញទៅក្រៅហើយ
គេក៏និយាយបរិហារពីទូលបង្គំ។
7អស់អ្នកដែលស្អប់ទូលបង្គំ
នាំគ្នាខ្សឹបខ្សៀវអំពីទូលបង្គំ
គេប្រឌិតរឿងអាក្រក់ទាស់នឹងទូលបង្គំ។
8៙ គេពោលថា «ជំងឺមើលមិនជា
បានរួតរឹតវាហើយ វាដេកជាប់ហើយ
មិនអាចក្រោកចេញពីគ្រែវិញបានទេ»។
9សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ
ជាអ្នកដែលទូលបង្គំបានទុកចិត្ត
ហើយបានបរិភោគអាហាររបស់ទូលបង្គំ
ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
10ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ
សូមប្រណីសន្ដោសទូលបង្គំ
សូមលើកទូលបង្គំឡើងវិញ
ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ!
11៙ យ៉ាងនោះ ទូលបង្គំនឹងដឹងថា
ព្រះអង្គសព្វព្រះហឫទ័យនឹងទូលបង្គំមែន
ព្រោះសត្រូវរបស់ទូលបង្គំ
មិនបានឈ្នះទូលបង្គំឡើយ។
12ប៉ុន្ដែ ព្រះអង្គបានលើកទូលបង្គំឡើង
ដោយព្រោះទូលបង្គំទៀងត្រង់
ហើយព្រះអង្គបានតាំងទូលបង្គំ
ឲ្យនៅចំពោះព្រះអង្គជារៀងរហូត។
13៙ សូមលើកតម្កើងព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ចាប់តាំងពីអស់កល្ប
រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
អាម៉ែន ហើយអាម៉ែន។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies