ទំនុកតម្កើង 48
48
សិរីល្អ និងឥទ្ធិឫទ្ធិនៃក្រុងស៊ីយ៉ូន
ទំនុកចម្រៀងជារបស់កូនចៅកូរេ។
1ព្រះយេហូវ៉ាប្រសើរឧត្តម
ហើយស័ក្ដិសមនឹងសរសើរតម្កើង
នៅក្នុងទីក្រុងរបស់ព្រះនៃយើង!
ភ្នំបរិសុទ្ធរបស់ព្រះអង្គ
2គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង
នៅទិសខាងជើង
គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ
ជាទីអំណរដល់ផែនដីទាំងមូល។
3នៅក្នុងបន្ទាយនៃក្រុងនោះ
ព្រះបានសម្ដែងអង្គទ្រង់
ជាអ្នកការពារទីក្រុងនោះ។
4៙ ដ្បិតមើល៍ ស្ដេចទាំងឡាយបានលើកគ្នា
ហើយនាំគ្នាឡើងមកព្រមគ្នា។
5កាលគេឃើញទីក្រុងនោះ គេក៏អស្ចារ្យក្នុងចិត្ត
គេមានចិត្តតក់ស្លុត គេរត់ចេញទៅ
6នៅទីនោះ គេកើតមានចិត្តភ័យញ័រ
ហើយឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន។
7ព្រះអង្គបានបំបែកនាវាតើស៊ីស
ដោយខ្យល់ពីទិសខាងកើត។
8កាលយើងបានឮ នោះយើងក៏បានឃើញ
ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
គឺនៅក្នុងទីក្រុងរបស់ព្រះនៃយើង
ព្រះនឹងតាំងទីក្រុងនោះ
ឲ្យរឹងមាំរហូតតទៅ។ –បង្អង់
9៙ ឱព្រះអើយ នៅកណ្ដាលព្រះវិហារ
របស់ព្រះអង្គ យើងខ្ញុំបានរិះគិត
អំពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
10ឱព្រះអើយ ដូចព្រះនាមព្រះអង្គ
ល្បីសុសសាយយ៉ាងណា
ការសរសើរតម្កើងព្រះអង្គ
ក៏ទៅដល់ចុងបំផុតនៃផែនដី
យ៉ាងនោះដែរ។
ព្រះហស្តស្តាំរបស់ព្រះអង្គ
មានពេញដោយសេចក្ដីសុចរិត។
11គួរឲ្យភ្នំស៊ីយ៉ូនបានរីករាយឡើង!
សូមឲ្យពួកកូនស្រីស្រុកយូដាបានអរសប្បាយ
ដោយព្រោះសេចក្ដីយុត្តិធម៌របស់ព្រះអង្គ!
12ចូរដើរចុះឡើងក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញ
ហើយរាប់ចំនួនប៉មរបស់ទីក្រុងនេះមើល
13ចូរពិចារណាមើលកំផែងក្រុងនេះទៅ
ហើយពិនិត្យមើលបន្ទាយក្រុងផង
ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស
ជំនាន់ក្រោយថា
14នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង
អស់កល្បជានិច្ច
ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង
ជារៀងរហូតតទៅ។
Currently Selected:
ទំនុកតម្កើង 48: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 48
48
សិរីល្អ និងឥទ្ធិឫទ្ធិនៃក្រុងស៊ីយ៉ូន
ទំនុកចម្រៀងជារបស់កូនចៅកូរេ។
1ព្រះយេហូវ៉ាប្រសើរឧត្តម
ហើយស័ក្ដិសមនឹងសរសើរតម្កើង
នៅក្នុងទីក្រុងរបស់ព្រះនៃយើង!
ភ្នំបរិសុទ្ធរបស់ព្រះអង្គ
2គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង
នៅទិសខាងជើង
គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ
ជាទីអំណរដល់ផែនដីទាំងមូល។
3នៅក្នុងបន្ទាយនៃក្រុងនោះ
ព្រះបានសម្ដែងអង្គទ្រង់
ជាអ្នកការពារទីក្រុងនោះ។
4៙ ដ្បិតមើល៍ ស្ដេចទាំងឡាយបានលើកគ្នា
ហើយនាំគ្នាឡើងមកព្រមគ្នា។
5កាលគេឃើញទីក្រុងនោះ គេក៏អស្ចារ្យក្នុងចិត្ត
គេមានចិត្តតក់ស្លុត គេរត់ចេញទៅ
6នៅទីនោះ គេកើតមានចិត្តភ័យញ័រ
ហើយឈឺចាប់ដូចជាស្ត្រីដែលសម្រាលកូន។
7ព្រះអង្គបានបំបែកនាវាតើស៊ីស
ដោយខ្យល់ពីទិសខាងកើត។
8កាលយើងបានឮ នោះយើងក៏បានឃើញ
ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
គឺនៅក្នុងទីក្រុងរបស់ព្រះនៃយើង
ព្រះនឹងតាំងទីក្រុងនោះ
ឲ្យរឹងមាំរហូតតទៅ។ –បង្អង់
9៙ ឱព្រះអើយ នៅកណ្ដាលព្រះវិហារ
របស់ព្រះអង្គ យើងខ្ញុំបានរិះគិត
អំពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
10ឱព្រះអើយ ដូចព្រះនាមព្រះអង្គ
ល្បីសុសសាយយ៉ាងណា
ការសរសើរតម្កើងព្រះអង្គ
ក៏ទៅដល់ចុងបំផុតនៃផែនដី
យ៉ាងនោះដែរ។
ព្រះហស្តស្តាំរបស់ព្រះអង្គ
មានពេញដោយសេចក្ដីសុចរិត។
11គួរឲ្យភ្នំស៊ីយ៉ូនបានរីករាយឡើង!
សូមឲ្យពួកកូនស្រីស្រុកយូដាបានអរសប្បាយ
ដោយព្រោះសេចក្ដីយុត្តិធម៌របស់ព្រះអង្គ!
12ចូរដើរចុះឡើងក្នុងក្រុងស៊ីយ៉ូន ចូរដើរព័ទ្ធជុំវិញ
ហើយរាប់ចំនួនប៉មរបស់ទីក្រុងនេះមើល
13ចូរពិចារណាមើលកំផែងក្រុងនេះទៅ
ហើយពិនិត្យមើលបន្ទាយក្រុងផង
ដើម្បីឲ្យអ្នកបានតំណាលប្រាប់មនុស្ស
ជំនាន់ក្រោយថា
14នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង
អស់កល្បជានិច្ច
ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង
ជារៀងរហូតតទៅ។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies