ទំនុកតម្កើង 47
47
ព្រះគ្រប់គ្រងលើជាតិសាសន៍នានា
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។
1ម្នាលប្រជាជនទាំងឡាយអើយ
ចូរនាំគ្នាទះដៃអបអរសាទរ
ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
2ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត
ព្រះអង្គគួរស្ញែងខ្លាច
ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។
3ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ
ឲ្យស្ថិតនៅក្រោមអំណាចយើង
ហើយនគរនានា នៅក្រោមជើងយើង។
4ព្រះអង្គបានជ្រើសរើសមត៌កឲ្យយើង
គឺជាទីមោទនភាពរបស់លោកយ៉ាកុប
ជាអ្នកដែលព្រះអង្គស្រឡាញ់។ –បង្អង់
5៙ ព្រះបានយាងឡើង
ដោយសំឡេងអបអរ
គឺព្រះយេហូវ៉ាយាងទៅ ដោយសំឡេងត្រែ។
6ចូរច្រៀងសរសើរតម្កើងព្រះ ចូរច្រៀងសរសើរ!
ចូរច្រៀងសរសើរតម្កើងព្រះមហាក្សត្រនៃយើង
ចូរច្រៀងសរសើរ!
7ដ្បិតព្រះជាព្រះមហាក្សត្រ
លើផែនដីទាំងមូល
ចូរច្រៀងសរសើរដោយទំនុកតម្កើង !
8៙ ព្រះគ្រប់គ្រងលើជាតិសាសន៍នានា
ព្រះគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ។
9ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា
រួមជាមួយប្រជារាស្ត្រនៃព្រះ
របស់លោកអ័ប្រាហាំ
ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី
ជារបស់ព្រះ
ព្រះអង្គបានថ្កើងឡើងយ៉ាងខ្ពង់ខ្ពស់។
Currently Selected:
ទំនុកតម្កើង 47: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 47
47
ព្រះគ្រប់គ្រងលើជាតិសាសន៍នានា
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង។
1ម្នាលប្រជាជនទាំងឡាយអើយ
ចូរនាំគ្នាទះដៃអបអរសាទរ
ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
2ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត
ព្រះអង្គគួរស្ញែងខ្លាច
ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។
3ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ
ឲ្យស្ថិតនៅក្រោមអំណាចយើង
ហើយនគរនានា នៅក្រោមជើងយើង។
4ព្រះអង្គបានជ្រើសរើសមត៌កឲ្យយើង
គឺជាទីមោទនភាពរបស់លោកយ៉ាកុប
ជាអ្នកដែលព្រះអង្គស្រឡាញ់។ –បង្អង់
5៙ ព្រះបានយាងឡើង
ដោយសំឡេងអបអរ
គឺព្រះយេហូវ៉ាយាងទៅ ដោយសំឡេងត្រែ។
6ចូរច្រៀងសរសើរតម្កើងព្រះ ចូរច្រៀងសរសើរ!
ចូរច្រៀងសរសើរតម្កើងព្រះមហាក្សត្រនៃយើង
ចូរច្រៀងសរសើរ!
7ដ្បិតព្រះជាព្រះមហាក្សត្រ
លើផែនដីទាំងមូល
ចូរច្រៀងសរសើរដោយទំនុកតម្កើង !
8៙ ព្រះគ្រប់គ្រងលើជាតិសាសន៍នានា
ព្រះគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ។
9ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា
រួមជាមួយប្រជារាស្ត្រនៃព្រះ
របស់លោកអ័ប្រាហាំ
ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី
ជារបស់ព្រះ
ព្រះអង្គបានថ្កើងឡើងយ៉ាងខ្ពង់ខ្ពស់។
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies