ទំនុកតម្កើង 46
46
ព្រះការពារទីក្រុង និងប្រជារាស្ត្ររបស់ព្រះអង្គ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង ត្រូវច្រៀងដោយសំឡេងស្រួច។
1ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង
ជាជំនួយដែលនៅជាប់ជាមួយ
ក្នុងគ្រាមានអាសន្ន។
2ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ
ទោះបើផែនដីប្រែប្រួលទៅ
ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ
ទៅកណ្ដាលសមុទ្រក៏ដោយ
3ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល
ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ
ដោយរលកដោលឡើងក្ដី។ –បង្អង់
4៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន
ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ
គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។
5ព្រះគង់នៅកណ្ដាលទីក្រុងនោះ
ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ
ព្រះនឹងជួយទីក្រុងនោះ
ចាប់តាំងពីព្រលឹមស្រាង។
6សាសន៍ទាំងឡាយជ្រួលច្របល់
នគរនានាពពាក់ពពូនឡើង
ព្រះអង្គបន្លឺព្រះសូរសៀង
ហើយផែនដីក៏រលាយទៅ។
7ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គគង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុប
ជាទីពឹងជ្រករបស់យើង។ –បង្អង់
8៙ ចូលមក ហើយមើលកិច្ចការ
ដែលព្រះយេហូវ៉ាធ្វើ
ព្រះអង្គបាននាំការដ៏គួរស្ញប់ស្ញែង
មកនៅផែនដី។
9ព្រះអង្គបញ្ឈប់សង្គ្រាម
រហូតដល់ចុងបំផុតនៃផែនដី
ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង
ក៏ដុតរទេះចម្បាំងដោយភ្លើង។
10«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ
យើងនឹងបានថ្កើងឡើង
នៅកណ្ដាលជាតិសាសន៍នានា
យើងនឹងបានថ្កើងឡើងនៅផែនដី!»
11ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គគង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុប
ជាទីពឹងជ្រករបស់យើង។ –បង្អង់
Currently Selected:
ទំនុកតម្កើង 46: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies
ទំនុកតម្កើង 46
46
ព្រះការពារទីក្រុង និងប្រជារាស្ត្ររបស់ព្រះអង្គ
ទំនុករបស់កូនចៅកូរេ សម្រាប់មេភ្លេង ត្រូវច្រៀងដោយសំឡេងស្រួច។
1ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង
ជាជំនួយដែលនៅជាប់ជាមួយ
ក្នុងគ្រាមានអាសន្ន។
2ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ
ទោះបើផែនដីប្រែប្រួលទៅ
ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ
ទៅកណ្ដាលសមុទ្រក៏ដោយ
3ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល
ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ
ដោយរលកដោលឡើងក្ដី។ –បង្អង់
4៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន
ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ
គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។
5ព្រះគង់នៅកណ្ដាលទីក្រុងនោះ
ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ
ព្រះនឹងជួយទីក្រុងនោះ
ចាប់តាំងពីព្រលឹមស្រាង។
6សាសន៍ទាំងឡាយជ្រួលច្របល់
នគរនានាពពាក់ពពូនឡើង
ព្រះអង្គបន្លឺព្រះសូរសៀង
ហើយផែនដីក៏រលាយទៅ។
7ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គគង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុប
ជាទីពឹងជ្រករបស់យើង។ –បង្អង់
8៙ ចូលមក ហើយមើលកិច្ចការ
ដែលព្រះយេហូវ៉ាធ្វើ
ព្រះអង្គបាននាំការដ៏គួរស្ញប់ស្ញែង
មកនៅផែនដី។
9ព្រះអង្គបញ្ឈប់សង្គ្រាម
រហូតដល់ចុងបំផុតនៃផែនដី
ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង
ក៏ដុតរទេះចម្បាំងដោយភ្លើង។
10«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ
យើងនឹងបានថ្កើងឡើង
នៅកណ្ដាលជាតិសាសន៍នានា
យើងនឹងបានថ្កើងឡើងនៅផែនដី!»
11ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គគង់នៅជាមួយយើង
ព្រះរបស់លោកយ៉ាកុប
ជាទីពឹងជ្រករបស់យើង។ –បង្អង់
Currently Selected:
:
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies