១ របាក្សត្រ 20
20
អ៊ីស្រាអែលដណ្ដើមយកក្រុងរ៉ាបាត
(២ សាំយូអែល ១១.១, ១២.២៦-៣០)
1 មួយឆ្នាំក្រោយមក នៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក លោកយ៉ូអាប់បានដឹកនាំទ័ពចេញទៅកម្ទេចស្រុកអាំម៉ូន ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌ ទ្រង់គង់នៅក្រុងយេរូសាឡឹម។ លោកយ៉ូអាប់វាយយកបានក្រុងរ៉ាបាត រួចបំផ្លាញក្រុងនោះចោល។ 2ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្ដេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជយភណ្ឌយ៉ាងច្រើនពីក្រុងនោះ។ 3រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។
ជ័យជម្នះលើជនជាតិភីលីស្ទីន
(២ សាំយូអែល ២១.១៨-២២)
4ក្រោយមក ជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះ លោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។
5 បន្ទាប់មក មានកើតសង្គ្រាមជាថ្មីជាមួយជនជាតិភីលីស្ទីន។ លោកអែលហាណាន ជាកូនរបស់លោកយ៉ាអៀរ បានសម្លាប់លោកឡាមី ជាអ្នកក្រុងកាថ ដែលត្រូវជាប្អូនរបស់លោកកូលីយ៉ាត។ ដងលំពែងរបស់លោកឡាមី មានរាងដូចផ្សំកីតម្បាញ។ 6ក្រោយមក មានកើតសង្គ្រាមជាថ្មីទៀតនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មាឌធំ មានម្រាមដៃ ម្រាមជើង ម្ខាងប្រាំមួយ សរុបទាំងអស់ម្ភៃបួន។ គាត់ជាកូនចៅរបស់លោករ៉ាផាដែរ។ 7គាត់បានហៅជនជាតិអ៊ីស្រាអែលឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោល។ 8ទាហានភីលីស្ទីន ដែលព្រះបាទដាវីឌ និងពលទាហាន បានសម្លាប់នោះ សុទ្ធតែជាកូនចៅរបស់លោករ៉ាផានៅក្រុងកាថ។
Currently Selected:
១ របាក្សត្រ 20: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.

: