ទំនុកតម្កើង 26
26
ពាក្យទូលអង្វររបស់មនុស្សសុចរិត
ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមរកយុត្តិធម៌ឲ្យទូលបង្គំផង
ដ្បិតទូលបង្គំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ!
ទូលបង្គំទុកចិត្តលើព្រះអម្ចាស់
ដោយឥតសង្ស័យឡើយ។
2ឱព្រះអម្ចាស់អើយ
សូមស្ទង់ និងល្បងមើលចិត្តទូលបង្គំ
សូមពិនិត្យមើលជម្រៅចិត្តគំនិតទូលបង្គំចុះ។
3ទូលបង្គំនឹកគិតពីព្រះហឫទ័យមេត្តា
ករុណារបស់ព្រះអង្គជានិច្ច
ហើយទូលបង្គំប្រព្រឹត្តតាម
សេចក្ដីពិតរបស់ព្រះអង្គ។
4ទូលបង្គំមិនអង្គុយរួមជាមួយមនុស្សខិលខូចឡើយ
ទូលបង្គំក៏មិនសេពគប់ជាមួយ
មនុស្សមានពុតត្បុតដែរ។
5ទូលបង្គំមិនចូលចិត្តនៅរួមជាមួយ
ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់
ហើយទូលបង្គំមិនអង្គុយរួមជាមួយ
មនុស្សពាលទេ។
6ឱព្រះអម្ចាស់អើយ
ទូលបង្គំលាងដៃទុកជាសញ្ញាបញ្ជាក់ថា
ទូលបង្គំជាមនុស្សឥតសៅហ្មង
ហើយទូលបង្គំដើរជុំវិញអាសនៈរបស់ព្រះអង្គ
7ទាំងបន្លឺសំឡេងច្រៀងអរព្រះគុណព្រះអង្គ
និងរៀបរាប់អំពីការអស្ចារ្យ
ទាំងប៉ុន្មានរបស់ព្រះអង្គ។
8ឱព្រះអម្ចាស់អើយ!
ទូលបង្គំចូលចិត្តស្នាក់នៅក្នុង
ព្រះដំណាក់របស់ព្រះអង្គណាស់
គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង
របស់ព្រះអង្គស្ថិតនៅ។
9សូមកុំទុកឲ្យទូលបង្គំស្លាប់ជាមួយ
មនុស្សបាបឡើយ
ហើយក៏កុំដកជីវិតទូលបង្គំ
រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។
10អ្នកទាំងនោះតែងប្រព្រឹត្តអំពើទុច្ចរិត
គ្រប់ពេលវេលា
ហើយពួកគេក៏ចូលចិត្តស៊ីសំណូកដែរ!
11រីឯទូលបង្គំវិញ
ទូលបង្គំប្រព្រឹត្តតែអំពើទៀងត្រង់។
សូមរំដោះទូលបង្គំ
សូមប្រណីសន្ដោសទូលបង្គំផង!។
12ទូលបង្គំឈរនៅកន្លែងដ៏សុចរិត
ទូលបង្គំនឹងលើកតម្កើងព្រះអម្ចាស់
នៅក្នុងអង្គប្រជុំ!។
Currently Selected:
ទំនុកតម្កើង 26: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.