John 21:15-17
John 21:15-17 KCB
ពេលនោះ ក្រោយពេលពួកគេបរិភោគរួច ព្រះយេស៊ូមានបន្ទូលទៅលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងពួកអ្នកទាំងនេះដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់វិញថា៖ «ចូរឲ្យចំណីដល់កូនចៀមរបស់ខ្ញុំផង!» ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីពីរទៀតថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» គាត់ទូលឆ្លើយថា៖ «បាទ ព្រះអម្ចាស់! ព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះអង្គមានបន្ទូលទៅគាត់វិញថា៖ «ចូរថែទាំចៀមរបស់ខ្ញុំផង!» ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង!