Matthew 1
1
1 កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូគ្រិស្ដដែលជាពូជពង្សរបស់ស្ដេចដាវីឌ និងលោកអ័ប្រាហាំ:
2 លោកអ័ប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
3 លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស ឯលោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោករ៉ាម
4 លោករ៉ាមបង្កើតលោកអ័មីណាដាប់ លោកអ័មីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន
5 លោកសាលម៉ូន និងនាងរ៉ាហាប់បង្កើតលោកបូអូស ហើយលោកបូអូស និងនាងរស់បង្កើតលោកអូបិឌ លោកអូបិឌបង្កើតលោកអ៊ីសាយ
6 លោកអ៊ីសាយបង្កើតស្ដេចដាវីឌ ស្ដេចដាវីឌ និងប្រពន្ធលោកអ៊ូរីបង្កើតស្ដេចសាឡូម៉ូន
7 ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអ័ប៊ីយ៉ា ស្ដេចអ័ប៊ីយ៉ាបង្កើតស្ដេចអេសា
8 ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរាម ស្ដេចយ៉ូរាមបង្កើតស្ដេចអូសៀស
9 ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចអេសេគាស
10 ស្ដេចអេសេគាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស
11 ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងបងប្អូនរបស់ព្រះអង្គនៅគ្រាមានការនិរទេសទៅស្រុកបាប៊ីឡូន
12 ក្រោយការនិរទេសទៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធា លោកសាលធាបង្កើតលោកសូរ៉ូបាបិល
13 លោកសូរ៉ូបាបិលបង្កើតលោកអ័ប៊ីយ៉ុឌ លោកអ័ប៊ីយ៉ុឌបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ
14 លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយ៉ុឌ
15 លោកអេលីយ៉ុឌបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប
16 លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាប្ដីនាងម៉ារាដែលបានបង្កើតព្រះយេស៊ូហៅថា «ព្រះគ្រិស្ដ»
17 ដូច្នេះ ចាប់ពីជំនាន់លោកអ័ប្រាហាំមកដល់ជំនាន់ស្ដេចដាវីឌ ទាំងអស់មានដប់បួនជំនាន់ ពីជំនាន់ស្ដេចដាវីឌដល់ជំនាន់និរទេសទៅស្រុកបាប៊ីឡូនមានដប់បួនជំនាន់ ហើយពីជំនាន់និរទេសទៅស្រុកបាប៊ីឡូនដល់ជំនាន់ព្រះគ្រិស្ដមានដប់បួនជំនាន់។
18 កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។
19 ឯលោកយ៉ូសែបប្ដីនាងជាមនុស្សសុចរិត គាត់មិនចង់ឲ្យនាងអាម៉ាស់មុខទេ ក៏សម្រេចចិត្ដលែងលះនាងដោយសម្ងាត់
20 ប៉ុន្ដែពេលគាត់គិតអំពីការទាំងនេះ ស្រាប់តែទេវតារបស់ព្រះអម្ចាស់បានលេចមកឲ្យគាត់ឃើញនៅក្នុងយល់សប្តិ ដោយនិយាយថា៖ «យ៉ូសែបជាពូជពង្សដាវីឌអើយ! កុំខ្លាចនឹងយកនាងម៉ារាធ្វើជាប្រពន្ធរបស់អ្នកឡើយ ដ្បិតកូននៅក្នុងផ្ទៃរបស់នាងកើតពីព្រះវិញ្ញាណបរិសុទ្ធទេ
21 នាងនឹងប្រសូតបានបុត្រាមួយអង្គ រួចអ្នកនឹងថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ» ព្រោះព្រះអង្គនឹងសង្គ្រោះប្រជាជនរបស់ព្រះអង្គពីបាបរបស់ពួកគេ»។
22 ការទាំងនេះកើតឡើង ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖
23 «មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង»
24 បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាមដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ
25 ប៉ុន្ដែគាត់មិនបានរួមដំណេកនឹងនាងទេ រហូតដល់នាងប្រសូតបានបុត្រាមួយអង្គ។ គាត់បានថ្វាយព្រះនាមព្រះអង្គថា៖ «យេស៊ូ»។
S'ha seleccionat:
Matthew 1: KCB
Subratllat
Comparteix
Copia
Vols que els teus subratllats es desin a tots els teus dispositius? Registra't o inicia sessió
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.