កំណើតពិភពលោក 3
3
1ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។ 2ស្ត្រីពោលទៅកាន់ពស់ថា៖ «យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនឧទ្យានបាន 3រីឯដើមឈើដែលស្ថិតនៅកណ្តាលសួនឧទ្យាននោះវិញ អុលឡោះបានហាមថា “កុំបរិភោគផ្លែវាឡើយ ហើយក៏មិនត្រូវប៉ះពាល់ដែរ បើពុំនោះទេ យើងទាំងពីរនឹងស្លាប់ជាមិនខាន”»។ 4ពេលនោះ ពស់ប្រាប់ស្ត្រីថា៖ «ទេ! អ្នកទាំងពីរនឹងមិនស្លាប់ទេ។ 5ផ្ទុយទៅវិញ អុលឡោះដឹងថា ថ្ងៃណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាទ្រង់ ដែលស្គាល់ល្អស្គាល់អាក្រក់ជាមិនខាន»។
6ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ 7ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយដឹងថា គេនៅខ្លួនទទេ។ អ្នកទាំងពីរក៏បេះស្លឹកល្វា មកខ្ទាស់ធ្វើជាប៉ឹង បិទបាំងកាយ។
8អ្នកទាំងពីរបានឮសំឡេងរបស់អុលឡោះតាអាឡាជាម្ចាស់ ដែលមកកាត់សួនឧទ្យាន នៅពេលមានខ្យល់បក់រំភើយៗ បុរស និងស្ត្រី ក៏នាំគ្នារត់ពួនក្រោយដើមឈើក្នុងសួនឧទ្យាន កុំឲ្យអុលឡោះតាអាឡាជាម្ចាស់មើលឃើញ។ 9អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលហៅមនុស្សប្រុសថា៖ «អ្នកនៅឯណា?» 10គាត់ឆ្លើយទៅកាន់អុលឡោះវិញថា៖ «ខ្ញុំបានឮសំឡេងទ្រង់ នៅក្នុងសួនឧទ្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំពួន»។ 11អុលឡោះមានបន្ទូលថា៖ «នរណាប្រាប់អ្នកឲ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងហាមនោះឬ?»។ 12បុរសឆ្លើយថា៖ «ស្ត្រីដែលអុលឡោះប្រទានឲ្យមកនៅជាមួយខ្ញុំនោះ បានឲ្យផ្លែឈើខ្ញុំ ហើយខ្ញុំក៏ទទួលទានដែរ»។ 13អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
14 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលមកសត្វពស់ថា៖
«ដោយឯងបានធ្វើដូច្នេះ
ក្នុងបណ្តាសត្វស្រុក សត្វព្រៃទាំងប៉ុន្មាន
ឯងនឹងត្រូវបណ្តាសាហើយ។
ឯងត្រូវតែលូននឹងពោះ ហើយស៊ីតែធូលីដី
អស់មួយជីវិត។
15យើងនឹងធ្វើឲ្យឯង និងស្ត្រី
ព្រមទាំងពូជឯង និងពូជស្ត្រី
ក្លាយទៅជាសត្រូវនឹងគ្នា
ពូជនាងនឹងជាន់ក្បាលរបស់ឯង
ហើយឯងនឹងចឹកកែងជើងពូជនាង»។
16អុលឡោះមានបន្ទូលមកស្ត្រីថា៖
«នៅពេលនាងមានផ្ទៃពោះ
យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង
នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។
តណ្ហាជំរុញនាងឲ្យត្រូវការប្ដី
តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
17អុលឡោះមានបន្ទូលមកអាដាមថា៖
«ដោយអ្នកបានស្តាប់តាមពាក្យប្រពន្ធ
ហើយបរិភោគផ្លែឈើដែលយើងហាមប្រាមនោះ
ដីនឹងត្រូវបណ្តាសា ព្រោះតែអ្នក។
ដូច្នេះ អ្នកនឹងកាប់គាស់ដីចិញ្ចឹមជីវិត
យ៉ាងវេទនា ជារៀងរាល់ថ្ងៃអស់មួយជីវិត។
18ដីនឹងដុះចេញជាបន្លា និងអញ្ចាញ
ហើយអ្នកនឹងបរិភោគតិណជាតិទាំងឡាយ
ដែលដុះនៅតាមទីវាល។
19អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស
រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ
ដ្បិតអ្នកមានកំណើតមកពីដី។
អ្នកកើតពីធូលីដី
អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
20បុរសដាក់ឈ្មោះឲ្យប្រពន្ធថា “ហាវ៉ា” ដ្បិតនាងជាម្តាយរបស់មនុស្សទាំងអស់ដែលមានជីវិត។ 21អុលឡោះតាអាឡាជាម្ចាស់បានយកស្បែកសត្វមកធ្វើជាសម្លៀកបំពាក់ឲ្យអាដាម និងភរិយារបស់គាត់។ 22អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ឥឡូវនេះ មនុស្សក៏ស្គាល់ល្អ ស្គាល់អាក្រក់ដូចយើងដែរ ដូច្នេះគួរតែយើងរារាំងគេ កុំឲ្យលូកដៃបេះផ្លែពីដើមឈើ ដែលផ្តល់ជីវិតថែមទៀតឡើយ ក្រែងគេបរិភោគទៅមានជីវិតអស់កល្បជានិច្ច»។
23 អុលឡោះតាអាឡាជាម្ចាស់ក៏បណ្តេញមនុស្សចេញពីសួនឧទ្យានអេដែន ដើម្បីឲ្យទៅភ្ជួររាស់ដីដែលទ្រង់បានសូនបង្កើតគេមកនោះ។ 24ក្រោយពីបណ្តេញមនុស្សចេញពីសួនឧទ្យានអេដែនរួចហើយ អុលឡោះដាក់ម៉ាឡាអ៊ីកាត់មានស្លាបនៅខាងកើតសួន កាន់ដាវភ្លើងដែលជារន្ទះការពារផ្លូវ មិនឲ្យមនុស្សចូលទៅកាន់ដើមឈើដែលផ្តល់ជីវិតនោះបានឡើយ។
Dewis Presennol:
កំណើតពិភពលោក 3: អគត
Uwcholeuo
Rhanna
Copi
Eisiau i'th uchafbwyntiau gael eu cadw ar draws dy holl ddyfeisiau? Cofrestra neu mewngofnoda
© 2014 United Bible Societies, UK.

: