1
លូកា 23:34
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេធ្វើអ្វីទេ»។ គេយកព្រះពស្ត្ររបស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
مقایسه
លូកា 23:34 را جستجو کنید
2
លូកា 23:43
ព្រះយេស៊ូវមានព្រះបន្ទូលទៅថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយខ្ញុំ»។
លូកា 23:43 را جستجو کنید
3
លូកា 23:42
ពេលនោះ គាត់ទូលព្រះអង្គថា៖ «ព្រះយេស៊ូវអើយ ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមនឹកចាំពីទូលបង្គំផង»។
លូកា 23:42 را جستجو کنید
4
លូកា 23:46
ព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្តព្រះអង្គវិញ»។ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះព្រះអង្គក៏ផុតដង្ហើមទៅ។
លូកា 23:46 را جستجو کنید
5
លូកា 23:33
ពេលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៍ក្បាល គេឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងអ្នកទោសផង ម្នាក់ខាងស្តាំ ម្នាក់ទៀតខាងឆ្វេងព្រះអង្គ។
លូកា 23:33 را جستجو کنید
6
លូកា 23:44-45
ពេលនោះ ប្រហែលជាថ្ងៃត្រង់ហើយ ស្រាប់តែមានងងឹត គ្របពេញលើផែនដី រហូតដល់ម៉ោងបីរសៀល ថ្ងៃត្រឡប់ទៅងងឹត ហើយវាំងននក្នុងព្រះវិហារ ក៏រហែកជាពីរ ចំពាក់កណ្តាល។
លូកា 23:44-45 را جستجو کنید
7
លូកា 23:47
ពេលមេទ័ពបានឃើញហេតុការណ៍ដែលកើតឡើង លោកក៏សរសើរតម្កើងព្រះ ហើយពោលថា៖ «មនុស្សនេះពិតជាសុចរិតមែន»។
លូកា 23:47 را جستجو کنید
خانه
كتاب مقدس
برنامههای مطالعه
ویدیوها