យ៉ះយ៉ា 1
1
បុរេកថា
1កាលពីដើមដំបូងបង្អស់ មានបន្ទូលនៃអុលឡោះ។ បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះហើយបន្ទូលនៃអុលឡោះជាអុលឡោះ 2បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះ តាំងពីដើមដំបូងបង្អស់។ 3អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារបន្ទូលនៃអុលឡោះ គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីបន្ទូលនៃអុលឡោះបង្កើតនោះឡើយ។ 4បន្ទូលនៃអុលឡោះជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ 5ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។
6អុលឡោះបានចាត់បុរសម្នាក់ ឈ្មោះយ៉ះយ៉ាឲ្យមក។ 7គាត់បានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារគាត់។ 8យ៉ះយ៉ាមិនមែនជាពន្លឺទេ គឺគាត់គ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ 9បន្ទូលនៃអុលឡោះជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោកហើយបំភ្លឺមនុស្សគ្រប់ៗគ្នា។ 10បន្ទូលនៃអុលឡោះបាននៅក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារបន្ទូលនៃអុលឡោះ ប៉ុន្ដែ ពិភពលោកពុំបានទទួលស្គាល់គាត់ទេ។ 11បន្ទូលនៃអុលឡោះបានមកនៅជាមួយប្រជារាស្ដ្ររបស់អុលឡោះផ្ទាល់ តែប្រជារាស្ដ្រនោះពុំបានទទួលគាត់ឡើយ។ 12រីឯអស់អ្នកដែលបានទទួលគាត់ គឺអស់អ្នកដែលជឿលើនាមគាត់ គាត់ប្រទានឲ្យគេអាចទៅជាបុត្ររបស់អុលឡោះ។ 13អ្នកទាំងនោះពុំមែនកើតពីឈាមពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីអុលឡោះវិញ។
14បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។ 15យ៉ះយ៉ាបានផ្ដល់សក្ខីភាពអំពីគាត់ ដោយប្រកាសថា៖ «គឺគាត់នេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”»។ 16យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់ 17ដ្បិតអុលឡោះប្រទានហ៊ូកុំតាមរយៈណាពីម៉ូសា ហើយមេត្តាករុណា និងសេចក្ដីពិតតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ 18ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
សក្ខីភាពរបស់ណាពីយ៉ះយ៉ា
19ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។ 20យ៉ះយ៉ាប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ»។ 21ពួកគេសួរគាត់ថា៖ «ដូច្នេះតើអ្នកជានរណា? តើអ្នកជាណាពីអេលីយ៉េសឬ?» នោះឬ?»។ គាត់ឆ្លើយថា៖ «មិនមែនទេ!»។ 22គេសួរយ៉ះយ៉ាទៀតថា៖ «តើអ្នកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយ យកទៅជម្រាបអស់លោកដែលចាត់យើងខ្ញុំឲ្យមក តើអ្នកថាខ្លួនអ្នកជានរណា!»។ 23យ៉ះយ៉ាមានប្រសាសន៍ថា៖
«ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក
នៅវាលរហោស្ថានថាៈ
“ចូរតម្រង់ផ្លូវឲ្យអម្ចាស់”
ត្រូវនឹងសេចក្ដីដែលណាពីអេសាយបានថ្លែងទុកមក»។ 24អ្នកដែលគេចាត់ឲ្យមកនោះ ជាពួកខាងគណៈផារីស៊ី។ 25គេសួរយ៉ះយ៉ាទៀតថា៖ «បើអ្នកមិនមែនជាអាល់ម៉ាហ្សៀស មិនមែនជាណាពីអេលីយ៉េស ហើយក៏មិនមែនជាណាពីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។ 26យ៉ះយ៉ាឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ 27គាត់មកក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង»។ 28ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងយ៉ះយ៉ាធ្វើពិធីជ្រមុជទឹក។
ណាពីអ៊ីសាជាកូនចៀមរបស់អុលឡោះ
29នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក 30គឺអ្នកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតគាត់មានជីវិតមុនខ្ញុំ”។ 31កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់គាត់ទេ ប៉ុន្ដែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឲ្យគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រអែលស្គាល់»។ 32យ៉ះយ៉ាបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញរសអុលឡោះចុះពីសូរ៉កា ដូចសត្វព្រាបមកសណ្ឋិតលើគាត់។ 33ពីមុនខ្ញុំពុំស្គាល់ឋានៈគាត់ទេ ប៉ុន្ដែ អុលឡោះដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានបន្ទូលមកខ្ញុំថា “អ្នកឃើញរសយើងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងរសយើងដ៏វិសុទ្ធ”។ 34ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា អ្នកនេះពិតជាបុត្រារបស់អុលឡោះមែន»។
សិស្សដែលតាមណាពីអ៊ីសាមុនគេ
35ថ្ងៃបន្ទាប់មកទៀត យ៉ះយ៉ានៅទីនោះដដែល ហើយមានសិស្សរបស់គាត់ពីរនាក់នៅជាមួយផង។ 36គាត់សម្លឹងមើលអ៊ីសាដើរកាត់តាមនោះក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ»។ 37កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមអ៊ីសាទៅ។ 38អ៊ីសាងាកមកក្រោយ ឃើញអ្នកទាំងពីរដើរតាម គាត់ក៏សួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេជម្រាបអ៊ីសាថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី”នេះប្រែថា“តួន”) តើលោកនៅកន្លែងណា?»។ 39អ៊ីសាឆ្លើយទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលអ៊ីសាស្នាក់នៅ ហើយគេក៏នៅជាមួយអ៊ីសានៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ 40ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់យ៉ះយ៉ា ហើយតាមអ៊ីសាទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។ 41គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកអាល់ម៉ាហ្សៀសឃើញហើយ!» (ពាក្យ“អាល់ម៉ាហ្សៀស”នេះ ប្រែថា“អ្នកដែលអុលឡោះតែងតាំង”)។ 42គាត់ក៏នាំលោកស៊ីម៉ូនទៅជួបអ៊ីសា។ អ៊ីសាសម្លឹងមើលលោកស៊ីម៉ូន ក៏មានប្រសាសន៍ថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់យ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស”(ពាក្យ “កេផាស” នេះ ប្រែថា ពេត្រុស)»។
43លុះថ្ងៃបន្ទាប់មកទៀត អ៊ីសាពេញចិត្តទៅស្រុកកាលីឡេ។ អ៊ីសាបានជួបលោកភីលីព ហើយនិយាយទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ 44លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងពេត្រុសដែរ។ 45លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «អ្នកដែលម៉ូសាបានចារទុកក្នុងគីតាបហ៊ូកុំ ហើយគីតាបណាពីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ គាត់មានឈ្មោះថា អ៊ីសាជាអ្នកភូមិណាសារ៉ែតជាកូនរបស់យូសុះ»។ 46លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ»។ 47លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលអ៊ីសាឃើញលោកណាថាណែលដើរមករកគាត់ អ៊ីសាមានប្រសាសន៍អំពីលោកណាថាណែលថា៖ «អ្នកនេះជាជាតិអ៊ីស្រអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ 48លោកណាថាណែលសួរអ៊ីសាថា៖ «តើតួនដែលស្គាល់ខ្ញុំពីអង្កាល់?»។ អ៊ីសាឆ្លើយថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ 49លោកណាថាណែលជម្រាបអ៊ីសាថា៖ «តួន! តួនពិតជាបុត្រារបស់អុលឡោះ ហើយពិតជាស្តេចរបស់ជនជាតិអ៊ីស្រអែលមែន»។ 50អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ 51អ៊ីសាមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញ ផ្ទៃមេឃ បើកចំហ ហើយមានពួកម៉ាឡាអ៊ីកាត់របស់អុលឡោះចុះឡើងនៅពីលើបុត្រាមនុស្ស»។
اکنون انتخاب شده:
យ៉ះយ៉ា 1: អគត
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
© 2014 United Bible Societies, UK.

: