លោកុប្បត្តិ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរលោកុប្បត្តិ រៀបរាប់អំពីដើមកំណើតពិភពលោក ដើមកំណើតមនុស្សជាតិ និងដើមកំណើតជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះ។ ក្នុងគម្ពីរដើមជាភាសាហេព្រើរ គេយកពាក្យខាងដើមដំបូងធ្វើជាចំណងជើងរបស់កណ្ឌគម្ពីរនេះ គឺ «កាលដើមដំបូង»។ យើងអាចចែកកណ្ឌគម្ពីរនេះជាពីរផ្នែកគឺ៖
១-១១ កំណើតពិភពលោក កំណើតមនុស្សប្រុស និងមនុស្សស្រី មនុស្សផ្តាច់ចំណងមេត្រីជាមួយព្រះ លោកកាអ៊ីន និងលោកអេបិល លោកណូអេ និងទឹកជំនន់ធំ ប៉មនៅបាបិល។ គ្មានអ្នកណាអាចបញ្ជាក់អំពីពេលវេលានៃព្រឹត្តិការណ៍ដែលកើតមាននោះបានទេ ប៉ុន្តែ ព្រឹត្តិការណ៍ទាំងនោះអាចជួយយើងឲ្យយល់បញ្ហាជីវិតដែលយើងជួបប្រទះរាល់ថ្ងៃ ដូចជា តើជីវិតមានអត្ថន័យដូចម្តេច? តើមនុស្សយើងមានតួនាទីអ្វីក្នុងលោកនេះ? ហេតុអ្វីបានជាទំនាក់ទំនងរវាងមនុស្សនឹងមនុស្សពិបាកយ៉ាងនេះ?។ល។
១២-៥០ ក្នុងផ្នែកនេះ មានរៀបរាប់អំពីរបៀបដែលព្រះចាប់ផ្តើមសង្គ្រោះមនុស្សជាតិ គឺព្រះអង្គបានត្រាស់ហៅបុព្វបុរសនៃជនជាតិអ៊ីស្រាអែលឲ្យស្គាល់ និងគោរពបម្រើព្រះអង្គ
- លោកអ័ប្រាហាំ (១២.១-២៥.១៨) ដែលជាគំរូរបស់អ្នកជឿ និងការស្តាប់បង្គាប់ព្រះ។
- លោកអ៊ីសាកជាកូនរបស់លោកអ័ប្រាហាំ
- លោកយ៉ាកុបជាចៅរបស់លោកអ័ប្រាហាំ (២៥.១៩-៣៧.១) ដែលទទួលនាមថា «អ៊ីស្រាអែល»។ លោកមានកូនប្រុសដប់ពីរនាក់ ដែលជាកំណើតកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
- លោកយ៉ូសែប (៣៧.២-៥០.២៦) ជាកូនម្នាក់ក្នុងចំណោមកូនទាំងដប់ពីររបស់លោកយ៉ាកុប។
កណ្ឌគម្ពីរ "លោកុប្បត្តិ" ណែនាំអ្នកអានឲ្យស្គាល់ស្នាព្រះហស្តរបស់ព្រះ គឺមុនដំបូងបង្អស់ ព្រះអង្គបានបង្កើតពិភពលោក និងប្រទានឲ្យអ្វីៗសព្វសារពើក្នុងពិភពលោកនេះ មានតម្លៃដ៏វិសេស ហើយពិភពលោកទាំងមូលត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។ ប៉ុន្តែ មនុស្សលោកបានផ្តាច់ចំណងសម្ពន្ធមេត្រីពីព្រះ ដែលធ្វើឲ្យអំពើបាបចូលមករាតត្បាតពិភពលោក។ ព្រះបានជ្រើសរើសជនជាតិអ៊ីស្រាអែល ដើម្បីរៀបចំគម្រោងការសង្គ្រោះពិភពលោក។
اکنون انتخاب شده:
លោកុប្បត្តិ ពាក្យលំនាំ: គកស១៦
هایلایت
به اشتراک گذاشتن
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
© 2016 United Bible Societies

: