គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង អេភេសូ 6:16
តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?
៥ ថ្ងៃ
តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។
ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើង
៧ ថ្ងៃ
នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ្រង់បានយកឈ្នះលើអំណាចនៃអំពើបាប និងសេចក្ដីស្លាប់ ព្រមទាំងផលប៉ះពាល់ដ៏អាក្រក់ទាំងប៉ុន្មានរបស់វា។ ប៉ុណ្ណោះសោត ព្រះអង្គជ្រើសរើសចែករំលែកនូវជ័យជម្នះនេះ រួមជាមួយនឹងយើងផងដែរ។ នៅសប្ដាហ៍រំឭកបុណ្យអ៊ីស្ទើរនេះ ចូរឱ្យយើងលោតចូលទៅក្នុង បន្ទាយរឹងមាំមួយចំនួន ដែលព្រះអង្គទ្រង់បានច្បាំងឈ្នះនោះ។ ចូរឱ្យយើងបានត្រិះរិះគិតលើការប្រយុទ្ធតទល់ទាំងប៉ុន្មាន ដែលព្រះអង្គបានវាយប្រហារកម្ទេច សម្រាប់រូបយើង។ ហើយក៏ចូរឱ្យយើងលើកសរសើរតម្កើងព្រះអង្គ និងលើកទ្រង់ឡើង ប្រៀបដូចជា ទង់នៃជ័យជម្នះ របស់យើងផងដែរ។
ព្រះគម្ពីរមានជីវិតរស់រវើក
៧ ថ្ងៃ
ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះបន្ទូល ដោយសម្លឹងមើលឱ្យបានកាន់តែច្បាស់ ទៅក្នុងរបៀបដែលព្រះជាម្ចាស់កំពុងតែប្រើប្រាស់ព្រះគម្ពីរ ដើម្បីជះឥទ្ធិពលដល់ប្រវត្តិសាស្រ្ដ និងផ្លាស់ប្រែជីវិតនៅជុំវិញពិភពលោក។
ជំនឿ
12ថ្ងៃ
តើការមើលឃើញជាការជឿឬ? ឬក៏តើការជឿជាការមើលឃើញ? នោះជាសំនួរពីជំនឿ។ គំរោងនេះនឹងផ្ដល់នូវការសិក្សាស៊ីជំរៅលើជំនឿ—ពីសម្ព័ន្ធមេត្រីចាស់ ស្ដីពីជីវិតមនុស្សពិតប្រាកដដែលបានបង្ហាញពីជំនឿដែលយើងគិតថាមិនអាចទៅរួចក្នុងស្ថានភាពរបស់ព្រះយេស៊ូដែលបង្រៀនយើងពីប្រធានបទនេះ។ តាមរយៈការអានរបស់អ្នក លោកអ្នកនឹងទទួលការលើកទឹកចិត្ត នឹងមានទំនាក់ទំនងកាន់តែស៊ីជំរៅទៅកាន់ព្រះជាម្ខាស់ នឹងក្លាយទៅជាអ្នកដើរតាមព្រះអង្គដ៏ស្មោះត្រង់។