គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ម៉ាថាយ 6:6

អ្នកត្រូវការអធិស្ឋាន
6 ថ្ងៃ
ស្វែងយល់អំពីគោលការណ៍នៅក្នុងការកសាងជីវិតដែលមានអំណាច និងជីវិតនៃការអធិស្ឋានដែលមានប្រសិទ្ធិ ភាព។ អធិស្ឋានគឺជាការមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន គឺជាកូនសោរនៅក្នុងការមើលឃើញការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងជីវិតរបស់យើង និងអ្នកដែលនៅជុំវិញយើង។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដីនេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

បំភ្លឺ៖ មគ្គុទ្ទេសក៍បែបសាមញ្ញសម្រាប់ការអធិស្ឋានដ៏ក្លាហាន
6 ថ្ងៃ។
ការអធិស្ឋានគឺជាអំណោយមួយ ជាឱកាសដ៏អស្ចារ្យដើម្បីមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាសួគ៌។ នៅក្នុងផែនការរយៈពេល 6 ថ្ងៃនេះ យើងនឹងរកឃើញថាព្រះយេស៊ូវបានបង្រៀនអ្វីខ្លះដល់យើងអំពីការអធិស្ឋាន ហើយទទួលបានការបំផុសគំនិតឱ្យអធិស្ឋានជាប្រចាំ និងប្រកបដោយភាពក្លាហានដ៏អស្ចារ្យ។

ការអធិស្ឋាន
3 សប្ដាហ៍
ចូររៀននូវរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងការអធិស្ឋានដោយស្មោះត្រង់ទៀងទាត់ និង ការអធិស្ឋានតាមព្រះបន្ទូលរបស់ព្រះយេស៊ូផ្ទាល់។ ចូរស្វែងរកសេចក្តីក្លាហានក្នុងការនាំយកសំណូមពររបស់លោកអ្នកទៅកាន់ព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ដោយការស៊ូទ្រាំ និង ភាពអត់ធ្មត់។ ចូរសង្កេតមើលភាពទទេស្អាត ការអធិស្ឋានរបស់ពួកអ្នកមានពុត និង ការអធិស្ឋានរបស់អ្នកដែលមានចិត្តស្មោះស ចំពោះព្រះជាម្ចាស់។ ចូរអធិស្ឋានអោយបានទៀងទាត់។