ដ្បិតព្រះចេស្តានៃព្រះ បានផ្តល់ឲ្យយើងរាល់គ្នាមានគ្រប់របស់ទាំងអស់ ខាងឯជីវិត នឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ ដោយយើងបានស្គាល់ព្រះអង្គ ដែលទ្រង់ហៅយើងរាល់គ្នាមក ដោយសារសិរីល្អ នឹងសគុណរបស់ទ្រង់ ដែលដោយសារសេចក្ដីទាំងនោះ ទ្រង់បានប្រទានសេចក្ដីសន្យាដ៏ធំបំផុត ហើយវិសេសផង មកយើងរាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីសន្យានោះឯង ដោយបានរួចពីសេចក្ដីពុករលួយនៅក្នុងលោកីយនេះដែលកើតអំពីសេចក្ដីប៉ងប្រាថ្នា