1
ដានីយ៉ែល 1:8
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ
ប្រៀបធៀប
រុករក ដានីយ៉ែល 1:8
2
ដានីយ៉ែល 1:17
រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង នឹងការយល់សប្តិផង
រុករក ដានីយ៉ែល 1:17
3
ដានីយ៉ែល 1:9
ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ
រុករក ដានីយ៉ែល 1:9
4
ដានីយ៉ែល 1:20
ហើយក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា នឹងយោបល់ ដែលស្តេចទ្រង់សួរដល់គេ នោះក៏ឃើញថា គេវិសេសជាងអស់ទាំងពួកគ្រូមន្តអាគម ហើយនឹងគ្រូអង្គុយធម៌ ដែលនៅគ្រប់ក្នុងអាណាខេត្តទ្រង់១ជា១០សួន
រុករក ដានីយ៉ែល 1:20
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ