1
លោកុប្បត្តិ 37:5
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត
ប្រៀបធៀប
រុករក លោកុប្បត្តិ 37:5
2
លោកុប្បត្តិ 37:3
ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់
រុករក លោកុប្បត្តិ 37:3
3
លោកុប្បត្តិ 37:4
បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។
រុករក លោកុប្បត្តិ 37:4
4
លោកុប្បត្តិ 37:9
គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ
រុករក លោកុប្បត្តិ 37:9
5
លោកុប្បត្តិ 37:11
ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។
រុករក លោកុប្បត្តិ 37:11
6
លោកុប្បត្តិ 37:6-7
គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ
រុករក លោកុប្បត្តិ 37:6-7
7
លោកុប្បត្តិ 37:20
ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក
រុករក លោកុប្បត្តិ 37:20
8
លោកុប្បត្តិ 37:28
ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។
រុករក លោកុប្បត្តិ 37:28
9
លោកុប្បត្តិ 37:19
គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ
រុករក លោកុប្បត្តិ 37:19
10
លោកុប្បត្តិ 37:18
លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់
រុករក លោកុប្បត្តិ 37:18
11
លោកុប្បត្តិ 37:22
រួចរូបេននិយាយទៅគេថា កុំឲ្យកំចាយឈាមអី ឲ្យគ្រាន់តែទំលាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ
រុករក លោកុប្បត្តិ 37:22
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ