1
ម៉ាកុស 16:15
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ
ប្រៀបធៀប
រុករក ម៉ាកុស 16:15
2
ម៉ាកុស 16:17-18
ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។
រុករក ម៉ាកុស 16:17-18
3
ម៉ាកុស 16:16
អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ
រុករក ម៉ាកុស 16:16
4
ម៉ាកុស 16:20
ឯពួកសិស្ស គេចេញទៅប្រកាសប្រាប់នៅសព្វគ្រប់អន្លើ ដោយមានព្រះអម្ចាស់ធ្វើការជាមួយ ទាំងបញ្ជាក់ព្រះបន្ទូល ដោយទីសំគាល់ដែលកើតមកតាមក្រោយផង។ អាម៉ែន។:៚
រុករក ម៉ាកុស 16:20
5
ម៉ាកុស 16:6
តែអ្នកនោះនិយាយថា កុំឲ្យភ័យឡើយ អ្នករាល់គ្នាមករកព្រះយេស៊ូវ ពីណាសារ៉ែត ដែលត្រូវឆ្កាង ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល នេះជាកន្លែងដែលគេបានផ្តេកព្រះសពទ្រង់
រុករក ម៉ាកុស 16:6
6
ម៉ាកុស 16:4-5
តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់) លុះកាលបានចូលទៅក្នុងផ្នូរ ក៏ឃើញកំឡោះម្នាក់ ពាក់អាវសអង្គុយនៅខាងស្តាំ ហើយស្ត្រីទាំងនោះមានសេចក្ដីភាំងស្លុត
រុករក ម៉ាកុស 16:4-5
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ