1
កិច្ចការ 4:12
អាល់គីតាប
ក្រៅពីអ៊ីសា គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ អុលឡោះពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។
ប្រៀបធៀប
រុករក កិច្ចការ 4:12
2
កិច្ចការ 4:31
កាលពួកគេសូមអង្វរអុលឡោះដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងបន្ទូលរបស់អុលឡោះ ដោយចិត្ដអង់អាច។
រុករក កិច្ចការ 4:31
3
កិច្ចការ 4:29
ឥឡូវនេះ ឱអុលឡោះជាអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើទ្រង់ថ្លែងបន្ទូលរបស់ទ្រង់ដោយចិត្ដអង់អាចមោះមុតផង
រុករក កិច្ចការ 4:29
4
កិច្ចការ 4:11
អ៊ីសាហ្នឹងហើយជា “ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ” ។
រុករក កិច្ចការ 4:11
5
កិច្ចការ 4:13
កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។
រុករក កិច្ចការ 4:13
6
កិច្ចការ 4:32
អ្នកជឿទាំងអំបាលម៉ានមានចិត្ដថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។
រុករក កិច្ចការ 4:32
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ