1
យ៉ះយ៉ា 17:17
អាល់គីតាប
សូមប្រោសគេឲ្យបរិសុទ្ធ ដោយសារសេចក្ដីពិត គឺបន្ទូលរបស់ទ្រង់នោះហើយជាសេចក្ដីពិត។
ប្រៀបធៀប
រុករក យ៉ះយ៉ា 17:17
2
យ៉ះយ៉ា 17:3
រីឯជីវិតអស់កល្បជានិច្ចនោះ គឺឲ្យគេស្គាល់អុលឡោះ ដែលជាម្ចាស់ដ៏ពិតតែមួយគត់ និងឲ្យគេស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ដែលទ្រង់ចាត់ឲ្យមក។
រុករក យ៉ះយ៉ា 17:3
3
យ៉ះយ៉ា 17:20-21
ខ្ញុំមិនអង្វរអុលឡោះឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើខ្ញុំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱអុលឡោះជាបិតាអើយ! ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំស្ថិតនៅជាប់នឹងទ្រង់យ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា អុលឡោះបានចាត់ខ្ញុំឲ្យមកមែន។
រុករក យ៉ះយ៉ា 17:20-21
4
យ៉ះយ៉ា 17:15
ខ្ញុំមិនអង្វរអុលឡោះ ឲ្យយកគេចេញពីលោកនេះឡើយ គឺសូមទ្រង់មេត្ដាការពារគេពីអំណាចអ៊ីព្លេសកំណាចវិញ។
រុករក យ៉ះយ៉ា 17:15
5
យ៉ះយ៉ា 17:22-23
រីឯសិរីរុងរឿងដែលអុលឡោះប្រទានមកខ្ញុំ ខ្ញុំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ គឺឲ្យខ្ញុំនៅក្នុងគេ ទ្រង់នៅក្នុងខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា អុលឡោះបានចាត់ខ្ញុំឲ្យមក ព្រមទាំងទទួលស្គាល់ថា អុលឡោះស្រឡាញ់គេ ដូចទ្រង់ស្រឡាញ់ខ្ញុំដែរ។
រុករក យ៉ះយ៉ា 17:22-23
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ