អ៊ីសានៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញអ៊ីសា គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោនមុខដល់ដី អង្វរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យបានជាស្អាតផង»។ អ៊ីសាលូកដៃទៅពាល់គាត់ទាំងមានប្រសាសន៍ថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតភ្លាម។