ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។ ឯស្ត្រីៗក៏ដូច្នោះដែរ ត្រូវតែងខ្លួនតាមបែបសមរម្យ មិនឆើយឆាយ ហើយចេះប្រមាណខ្លួន មិនមែនដោយក្រងសក់ ពាក់មាស កែវមុក្តា ឬអលង្ការថ្លៃៗឡើយ តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។