ពេលទ្រង់មានសេចក្ដីវេទនា ក៏ទូលអង្វរព្រះយេហូវ៉ា ព្រមទាំងបន្ទាបព្រះហឫទ័យជាខ្លាំង នៅចំពោះព្រះនៃបុព្វបុរសរបស់ទ្រង់វិញ។ ស្ដេចក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកគ្រងរាជ្យក្នុងក្រុងយេរូសាឡិមវិញ។ ដូច្នេះ ទើបម៉ាណាសេបានជ្រាបថា ព្រះយេហូវ៉ាជាព្រះពិត។