ខគម្ពីរពេញនិយមពី ២ របា‌ក្សត្រ 5

នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ និង​ពួក​ចម្រៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​មួយ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈិង និង​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។ ពេល​នោះ ស្រាប់​តែ​ព្រះ‌ដំណាក់របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក។ ដូច្នេះ ពួក​សង្ឃ​ពុំអាច​ឈរ​ធ្វើ​ការ‌ងារ​បាន​ឡើយ ដោយ​ព្រោះ​ពពក​នោះ ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ។