1
២ របាក្សត្រ 7:14
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ប្រៀបធៀប
រុករក ២ របាក្សត្រ 7:14
2
២ របាក្សត្រ 7:15
ឥឡូវនេះ ភ្នែកយើងនឹងនៅតែបើក ហើយត្រចៀកយើងនឹងនៅតែផ្ទៀងស្តាប់សេចក្ដីដែលគេអធិស្ឋាននៅទីនេះ។
រុករក ២ របាក្សត្រ 7:15
3
២ របាក្សត្រ 7:16
ដ្បិតឥឡូវនេះ យើងបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះយើងបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តរបស់យើង ក៏នៅទីនេះជានិច្ច។
រុករក ២ របាក្សត្រ 7:16
4
២ របាក្សត្រ 7:13
បើកាលណាយើងបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើយើងបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួកប្រជារាស្ត្ររបស់យើង
រុករក ២ របាក្សត្រ 7:13
5
២ របាក្សត្រ 7:12
បន្ទាប់មក ព្រះយេហូវ៉ាលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញនៅពេលយប់ មានព្រះបន្ទូលថា៖ «យើងបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសម្រាប់យើង ឲ្យបានជាទីថ្វាយយញ្ញបូជា។
រុករក ២ របាក្សត្រ 7:12
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ