ខគម្ពីរពេញនិយមពី ២ ធីម៉ូថេ 3

ប៉ុន្ដែ ត្រូវ​ដឹង​ដូច្នេះ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក ដ្បិត​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​អាង មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមិល​គុណ មិន​មាន​ចិត្ត​បរិសុទ្ធ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​អធ្យា‌ស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ ស្អប់​អំពើ​ល្អ ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត មាន​ចិត្ត​ធំ ចូល​ចិត្ត​សប្បាយ​ជា​ជាងស្រឡាញ់​ព្រះ គេ​មាន​ឫក‌ពា​ជា​អ្នក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ប៉ុន្តែ បដិសេធមិន​ព្រម​ទទួល​ស្គាល់​ព្រះ‌ចេស្តា ដែល​បាន​មក​ពី​ការ​គោរព​ប្រតិ‌បត្តិ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ពី​មនុស្ស​ប្រភេទ​នោះ​ទៅ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 3