លោកពេត្រុសសួរថា៖ «អាណានាសអើយ ហេតុអ្វីបានជាអារក្សសាតាំងមកនៅពេញក្នុងចិត្តអ្នក ឲ្យកុហកព្រះវិញ្ញាណបរិសុទ្ធ ដោយលាក់ប្រាក់លក់ដីមួយចំណែកសម្រាប់ខ្លួនឯងដូច្នេះ? កាលដីនោះមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជារបស់អ្នកទេឬ? ហើយក្រោយពីលក់ទៅ តើប្រាក់នោះមិននៅក្នុងអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកសម្រេចចិត្តធ្វើដូច្នេះ? នេះមិនមែនកុហកមនុស្សទេ គឺកុហកព្រះទេតើ!»។ កាលអាណានាសបានឮពាក្យនោះ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលឮនិយាយពីការនោះ ក៏មានការស្ញែងខ្លាច។