ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា
អើ ដោយព្រោះបួនផង
យើងនឹងមិនព្រមលើកលែងទោសគេឡើយ
ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ
របស់ព្រះយេហូវ៉ា
ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ
គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ
ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។