លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។
យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត
ហើយសរសើរ និងលើកតម្កើង
ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។
ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ
ស្ថិតស្ថេរនៅជាដរាប
ហើយរាជ្យរបស់ព្រះអង្គ
ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។