ពេលនោះ ម៉ាដេកាយក៏ប្រាប់គេឲ្យឆ្លើយតបនឹងព្រះនាងអេសធើរថា៖ «កុំនឹកស្មានថា ព្រះនាងនៅក្នុងដំណាក់របស់ស្ដេច នឹងគេចផុតលើសពីសាសន៍យូដាទាំងអស់នោះឡើយ។ ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?»