ប៉ុន្ដែ លោកអាប់រ៉ាមទូលទៅស្តេចសូដុមថា៖ «ទូលបង្គំបានលើកដៃស្បថចំពោះព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដីហើយថា ទូលបង្គំនឹងមិនយកអ្វីសោះឡើយ សូម្បីតែចេសមួយសរសៃ ខ្សែស្បែកជើងមួយ ឬអ្វីៗដែលជារបស់ព្រះករុណាឡើយ ក្រែងព្រះករុណាមានរាជឱង្ការថា "យើងបានធ្វើឲ្យអាប់រ៉ាមក្លាយជាអ្នកមាន"។