ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកស្ដេចថា៖ «មែន យើងដឹងហើយថា អ្នកធ្វើការនេះដោយចិត្តស្អាតស្អំ ហើយយើងក៏បានឃាត់មិនឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ ហេតុនេះហើយបានជាយើងមិនឲ្យអ្នកប៉ះពាល់នាង។ ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់គេឲ្យទៅគេវិញ ដ្បិតគាត់ជាហោរា គាត់នឹងអធិស្ឋានឲ្យអ្នក ហើយអ្នកនឹងបានរស់នៅ។ ប៉ុន្ដែ ប្រសិនបើអ្នកមិនប្រគល់នាងឲ្យទៅគេវិញទេ ត្រូវដឹងថា អ្នកនឹងស្លាប់ជាប្រាកដ រួមទាំងអ្នក និងញាតិវង្សទាំងអស់របស់អ្នកទៀតផង»។