លោកឲ្យពរលោកយ៉ូសែបថា៖
«សូមព្រះដែលលោកអ័ប្រាហាំ
និងលោកអ៊ីសាកបានដើរតាម
ជាព្រះដែលបានថែរក្សាពុកពេញមួយជីវិត
រហូតមកដល់ថ្ងៃនេះ
ជាទេវតាដែលបានរំដោះ
ឲ្យពុករួចពីគ្រប់សេចក្ដីអាក្រក់
សូមព្រះអង្គប្រទានពរក្មេងទាំងពីរនេះ
ហើយឲ្យគេបានរក្សាឈ្មោះពុក
ឈ្មោះរបស់លោកអ័ប្រាហាំ
និងលោកអ៊ីសាកជាជីតារបស់គេ
សូមឲ្យអ្នកទាំងពីរបានចម្រើនឡើង
មានគ្នាសន្ធឹកនៅលើផែនដី»។