ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។