យើងនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន
ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន
យើងនឹងដាំដើមកកោះ ដើមស្រល់ និងដើមស្រឡៅ
ជាមួយគ្នានៅទីសមុទ្រខ្សាច់។
ដើម្បីឲ្យគេបានឃើញ ហើយដឹង
ព្រមទាំងពិចារណាយល់ជាមួយគ្នាថា
គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសម្រេចការនោះ
គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង»។