តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់
ពីការដែលត្រូវមក ខាងចុងបំផុត
ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ
ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ
យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។
យើងបានហៅឥន្ទ្រីមួយមកពីទិសខាងកើត
ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើង
ឲ្យមកពីស្រុកឆ្ងាយ
យើងបានចេញវាចាហើយ
យើងនឹងធ្វើឲ្យការនោះកើតឡើង
យើងបានគិតស្រេចហើយ យើងនឹងធ្វើការនោះ។