ខគម្ពីរពេញនិយមពី អេសាយ 56

ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ព្រះ‌អង្គ ហើយ​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង។ នោះ​យើង​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​យើង ដែល​សម្រាប់​ជា​ទី​អធិ‌ស្ឋាន យើង​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា ដ្បិត​ដំណាក់​យើង​ត្រូវ​ហៅ​ថា ជា​ទី​អធិ‌ស្ឋាន​សម្រាប់​គ្រប់​ទាំង​សាសន៍។