ប្រាប់គេថា ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ ត្រូវបណ្ដាសាហើយ មនុស្សណាដែលមិនស្តាប់តាមអស់ទាំងពាក្យនៃសេចក្ដីសញ្ញានេះ គឺជាសេចក្ដីដែលយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នា នៅថ្ងៃដែលយើងនាំគេចេញពីស្រុកអេស៊ីព្ទមក គឺចេញរួចពីគុកភ្លើងរំលាយដែក ដោយប្រាប់គេថា ចូរស្តាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមផង គឺតាមគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ដល់អ្នករាល់គ្នាចុះ នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។