ដូច្នេះ ស្រុកនេះទាំងមូលនឹងនៅស្ងាត់ជ្រងំ ហើយជាទីស្រឡាំងកាំង សាសន៍ទាំងនេះនឹងត្រូវបម្រើស្តេចបាប៊ីឡូនអស់ចិតសិបឆ្នាំ។ បន្ទាប់ពីចិតសិបឆ្នាំហើយ យើងនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ យើងនឹងធ្វើឲ្យស្ងាត់ជ្រងំជារៀងរហូតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។