1
ម៉ាកុស 12:29-31
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ព្រះឱវាទដែលសំខាន់ជាងគេគឺ "អ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយព្រះអង្គគត់ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់អំពីកម្លាំងរបស់អ្នក "។ ឯព្រះឱវាទទីពីរគឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង" គ្មានបទបញ្ជាណាទៀតធំជាងបទបញ្ជាទាំងពីរនេះឡើយ»។
ប្រៀបធៀប
រុករក ម៉ាកុស 12:29-31
2
ម៉ាកុស 12:43-44
ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
រុករក ម៉ាកុស 12:43-44
3
ម៉ាកុស 12:41-42
ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។
រុករក ម៉ាកុស 12:41-42
4
ម៉ាកុស 12:33
ហើយដែលស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង នោះវិសេសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។
រុករក ម៉ាកុស 12:33
5
ម៉ាកុស 12:17
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ថ្វាយទៅព្រះវិញ»។ គេក៏មានសេចក្ដីអស្ចារ្យនឹងព្រះអង្គជាខ្លាំង។
រុករក ម៉ាកុស 12:17
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ