នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល
សម្រាប់ឲ្យបានស្គាល់ប្រាជ្ញា
សេចក្ដីប្រៀនប្រដៅ
និងឲ្យបានយល់ពីពាក្យ
ដែលមានអត្ថន័យជ្រៅជ្រះ
ក៏សម្រាប់ទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវ
ជាសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌
និងសេចក្ដីទៀងត្រង់
ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន
ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ